សមាជិក U23 កម្ពុជា​កំពុង​ប្រជែង​គ្នា​រក​ជម្រើស​​១១នាក់​​ដំបូង​លើ​ទីលាន

  • 2017-07-11 08:05:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​នេះ​កីឡាករ​ក្នុង​ក្រុម U23 ​កម្ពុជា​ទាំង​អស់​កំពុង​​ប្រឹង​ប្រែង​ហ្វឹកហាត់​​​យ៉ាង​​ខ្លាំងដើម្បី​​​ដណ្ដើម​​តំណែង​​​ជម្រើស១១​នាក់​ដំបូង​​​​​សម្រាប់​​ព្រឹត្តិការណ៍​​ប្រកួត​ជម្រុះ​ 2018 AFC U-23 Championship ខាង​មុខ​នេះ​។

នួន បូរី (លេខ ៤ )

​ខ្សែ​បម្រើ​របស់​ជម្រើស​ជាតិ​កម្ពុជា​ នួន បូរី បាន​​ឲ្យ​ដឹង​ថា តាំង​ពី​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​រហូត​មក​​ដល់​ពេល​នេះ​​ កីឡាករ​​ទាំង​អស់​មាន​​បាន​​កើន​ឡើង​ផ្នែក​កម្លាំង​។ ​ការ​ហ្វឹកហាត់​ផ្នែក​បច្ចេកទេស​​លោក​​​គ្រូ​ Leonardo Vitorino មិន​ទាន់​ចាប់​ផ្ដើម​បង្វឹក​ឡើយ។

​​​កីឡាករ​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កណ្ដាល​រូប​នេះ​បន្ថែម​ថា បើ​មើល​ទៅ​លើ​ការ​ហ្វឹកហាត់​កន្លង​មក កីឡាករ​គ្រប់​រូប​ទទួល​បាន​​ការ​​ការ​ណែនាំ​​រាល់​ចំណុច​ខ្វះខាត​ ដែល​ផ្ដោត​សំខាន់​លើ​បញ្ហា​កម្លាំង។

U23​ កម្ពុជា​បាន​​ប្រមូល​ផ្ដុំ​​កាល​​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៧ ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់​ផ្ទះ​កម្មវិធី​ប្រកួត 2018 AFC U-23 Championship ​វគ្គ​ជម្រុះ​​​ពូល J ដែល​មាន​ U23 ជប៉ុន​, U23 ចិន និង U23 ហ្វីលីពីន​។ ពេល​វេលា​ប្រកួត​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៧​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕

សកម្មភាព​ហ្វឹកហាត់​របស់ U23

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី