កាន់​តែ​ច្បាស់​រឿង​លក់​​សំបុត្រ​ Cam- All Star ប៉ះ​​ SCG Muangthong United

  • 2017-07-11 08:40:13
  • ចំនួនមតិ

ចន្លោះមិនឃើញ

​សំបុត្រ​ចូល​ទស្សនា​​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​រវាង​ក្រុម Cambodian All Star និង​ក្រុម ​SCG Muangthong United ​មាន​លក់​តែ​មួយ​កន្លែង​គត់​គឺ​មុខ​ពហុកីឡដ្ឋាន​ជាតិ​​ដែល​ចាប់​​លក់​តាំង​ពី​ម្សិល​មិញ។

ពេល​វេលា

​សំបុត្រ​​បាន​ចាប់​ផ្ដើម​លក់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៧ ម្សិល​មិញ ​នឹង​បន្ត​លក់​រហូត​ដល់​ការ​ប្រកួត​ចាប់​ផ្ដើម ​ឬ​​បន្ត​លក់​ដល់​អស់​ចំនួន​សំបុត្រ។

ទីតាំង​លក់

  • មាន​លក់​តែ​​នៅ​មុខ​ពហុ​កីឡដ្ឋាន​ជាតិ​តែ​មួយ​កន្លែង​ប៉ុណ្ណោះ។

​តម្លៃ

  • ​តម្លៃ​​មាន​ពីរ​ប្រភេទ​គឺ​​​ប្រភេទ​ទី​​១តម្លៃ​​ ៥​ពាន់​រៀល និងប្រភេទ​ទី​២​​តម្លៃ​១​ម៉ឺន​រៀល។

អាវ​ក៏​មាន​​លក់​​ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​ដែរ

  • អាវ​មាន​.ក តម្លៃ ៦.៥​ ដុល្លារ​អាមេរិក

  • អាវ​.​ក​ មូល ​តម្លៃ​ ៥.៥ ដុល្លារ​អាមេរិក

​ក្រុម​បាល់ទាត់ ​ ​SCG Muangthong United នឹង​មក​ដល់​​ទឹក​ដី​កម្ពុជា​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៧។ ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​រវាង​ក្រុម Cambodian All Star និង​ក្រុម ​SCG Muangthong United នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៧​វេលា​ម៉ោង​៦​ល្ងាច​នៅ​ពហុកីឡដ្ឋាន​ជាតិ។ នេះ​ជា​ឱកាស​សង​សឹង​របស់​ក្រុម SCG Muangthong United លើ​ក្រុម​ Cambodian All Star បន្ទាប់​ពី​រង​បរាជ័យ​កាល​ពី​ឆ្នាំ​២០១៦។ ដូច្នេះ​ដើម្បី​គាំទ្រ​ដល់​ក្រុម Cambodian All Star សូម​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​កម្ពុជា​ចូល​រួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ៕


អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​