ភ្ញាក់ផ្អើល! កំណត់ត្រាអក្សរសាស្រ្តរបស់ ម៉ៅ សេទុង ដាក់លក់ដេញថ្លៃ បានគុណនឹង១០

  • 2017-07-12 00:37:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • វា​ត្រូវ​បាន​សរសេរ​នៅ​ឆ្នាំ ១៩៧៥
  • វា​ទាក់ទង​ទៅ​នឹង​អក្សរ​សិល្ប​ចិន និង​កំណាព្យ
  • វា​ជា​វត្ថុ​កម្រ​មាន​បំផុត

ក្រដាស​កំណត់ត្រា​មួយ​សន្លឹក ដែល​សរសេរ​ដោយ​ដៃ​របស់ លោក ម៉ៅ សេទុង អតីត​ប្រធាន​បក្ស​កុម្មុយនិស្ត​ចិន ត្រូវ​បាន​ដាក់​លក់​ដេញ​ថ្លៃ​បាន​គុណ​នឹង ១០ ដង​នៃ​តម្លៃ​ដែល​គេ​ប៉ាន់ស្មាន។

កំណត់ត្រា​ដែល​បាន​សរសេរ​នៅ​ឆ្នាំ ១៩៧៥ ទៅ​កាន់​សាស្ត្រាចារ្យ​ម្នាក់ ដែល​ត្រូវ​បាន​ជួល​ដើម្បី​អាន​ឲ្យ លោក ម៉ៅ សេទុង ស្ដាប់ ត្រូវ​បាន​ដាក់​លក់​នៅ​ឯ​ក្រុមហ៊ុន Sotheby's ស្ថិត​ក្នុង​ទីក្រុង​ឡុងដ៍ ក្នុង​តម្លៃ​រហូត​ដល់​ទៅ ៩១០ ០០០ ដុល្លារ​អាមេរិក។ ផ្ទះ​ដេញ​ថ្លៃ​ខាងលើ បាន​ឲ្យ​ដឹង​ថា កំណត់ត្រា​ដែល​សរសេរ​ដោយ​ដៃ​នោះ គឺ​ជា​វត្ថុកម្រ​មាន​បំផុត

កំណត់ត្រា​​ដែល​សរសេរ​នៅ​ឆ្នាំ ១៩៧៥ លក់​បាន​តម្លៃ​ជិត ១ លានដុល្លារ​អាមេរិក

គួរ​ឲ្យ​ដឹង​ផង​ដែរ​ថា កំណត់ត្រា​ខាងលើ គឺ​ទាក់ទង​ទៅ​នឹង​អក្សរ​សិល្ប​ចិន និង​កំណាព្យ ដែល​មេដឹកនាំ​ចិន​រូប​នោះ​ចូលចិត្ត។ វា​ត្រូវ​បាន​សរសេរ​ឡើង មួយ​ឆ្នាំ​មុន​ពេល​លោក ម៉ៅ សេទុង ស្លាប់​ដោយសារ​តែ​បញ្ហា​សុខភាព។ នៅ​ពេល​នោះ ភ្នែក​របស់​លោក​បាន​ចុះ​អន់​ខ្សោយ និង​ពិបាក​អាន​អក្សរ​ខ្លាំង ទើប​ជួល​អ្នក​ជំនាញ​អក្សរសាស្ត្រ​ដើម្បី​អាន​ឲ្យ​លោក​តែម្ដង៕

ចុច​អាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង