U15 ​កម្ពុជា ​អាច​យក​៣​ពិន្ទុ​ពី​ក្រុម U15 ​ហ្វីលីពីន​បាន​អត់​ល្ងាច​នេះ?

  • 2017-07-12 01:57:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ក្រោម​អាយុ​១៥​ឆ្នាំ​របស់​កម្ពុជា ​នឹង​ត្រូវ​ប្រកួត​លើក​ទី​២​របស់​ខ្លួន​ជាមួយ​ក្រុម​ហ្វីលីពីន​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ ​ក្នុង​ពាន​រង្វាន់​ 2017 AFF U-15 Youth Championship។

រូបភាពប្រកួតជាមួយ U15 វៀតណាម

ប្រកួត​បើក​ឆាក​របស់​កម្ពុជា ​គឺ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម U15 ​របស់​វៀតណាម​ក្នុង​លទ្ធផល ២-១។ យ៉ាងណាមិញ ​ក្នុង​ការ​ប្រកួត​នោះ ​ក្រុម​យុវជន​កម្ពុជា​ក៏​មាន​ឱកាស​រក​គ្រាប់​បាល់​ច្រើន​ដង​ដែរ ប៉ុន្តែ​មិន​អាច​ធ្វើ​បាន​សម្រេច ទើប​បាន​ជា​លទ្ធផល​មិន​អាច​យក​ឈ្នះ​បាន។ មួយ​វិញ​ទៀត ​ក្រោយ​ចប់​ការ​ប្រកួត​ជាមួយ​វៀតណាម ​លោក Lee Tae Hoon ​គ្រូ​បង្វឹក​ក្រុម U15 ​កម្ពុជា​បាន​និយាយ​ដែរ​ថា​លោក​ពេញ​ចិត្ត​ចំពោះ​ទម្រង់​លេង​របស់​កូន​ក្រុម ​បើ​ទោះ​ជា​មិន​អាច​យក​ឈ្នះ​បាន​ក្នុង​ប្រកួត​ដំបូង​ក៏​ដោយ តែ​ពួកគេ​បាន​លេង​ដោយ​យល់​ចិត្ត​គ្នា។

ដោយ​ឡែក​ចំពោះ​ក្រុម​ហ្វីលីពីន​វិញ ​ប្រកួត​ដំបូង​ក៏​បរាជ័យ​ដូច​គ្នា ដោយ​ពួកគេ​ចាញ់​ក្រុម​ម៉ាឡេស៊ី​ក្នុង​លទ្ធផល​២-០ ​។ ដូច្នេះ​មាន​ន័យ​ថា​ក្រុម​មួយ​នេះ ប្រកួត​បើក​ឆាក​ក្រុម​ទាំង​ពីរ​ខាង​លើ​មិន​ទាន់​ស្គាល់​ជ័យជម្នះ​ដូច​គ្នា អីចឹង​មាន​តែ​ល្ងាច​នេះ​ទេ ថា​តើ​ក្រុម​ណា​បាន​៣​ពិន្ទុ ​ឬ​ក៏​ចែក​គ្នា​យក​ម្នាក់​១​ពិន្ទុ?

សូម​បញ្ជាក់​ថា​ ​ការ​ប្រកួត​ខាង​លើ​គឺ​ដើម្បី​​ឱ្យ​ក្រុម U15 ​កម្ពុជា​ត្រៀម​ខ្លួន​ចូល​លេង​ពាន​រង្វាន់ 2018 AFC U-16 Championship qualification ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦​ដល់​២៤​ខែ​កញ្ញា​ខាង​មុខ​នេះ៕

ចុចអានអត្ថបទបន្ដ៖

ចុង​ក្រោយ James ​ពិត​ជា​ចាកចេញ​ពី Real Madrid ​មែន តែ​ក្រោម​លក្ខខណ្ឌ​ពិសេស

ឡុង​​ សុភី​ ប៉ះ​ជើង​ខ្លាំង​ថៃ​នៅ​​ Thai Fight ​ថ្ងៃ​​ទី​១៥​ កក្កដា​នេះ

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម