អស្ចារ្យ! Yaya លេចមុខ​ក្នុង​ស្ប៉ត​ ជាមួយតារាលំដាប់​ពិភពលោក​ជា​ច្រើន​ (វីដេអូ)

  • 2017-07-12 02:17:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​មិន​ធម្មតា​ និង​ជា​ឱកាស​ដ៏​ពិសេស​សម្រាប់​តារា​ស្រី​របស់​ប្រទេស​ថៃ​ Yaya ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ​ម៉ាក​នាឡិកា​ល្បីល្បាញ​ Louis Vuitton។

Yaya តារា​សម្ដែង​ក្រមិចក្រមើម​ដែល​ទទួល​បាន​ការ​គាំទ្រ​ពេញ​ប្រទេស​ កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ នៅ​ពេល​ឃើញ​វត្តមាន​នាង​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​នាឡិកា​ដ៏​ល្បី​លំដាប់​ពិភពលោក​ Louis Vuitton។ សង្កេត​ឃើញ​ថា​ ក្នុង​វីដេអូ​នោះ​ក្រៅ​ពី​តារា​ស្រី​ប្រចាំ​ប្រទេស​ថៃ​រូប​នេះ​ ក៏​មាន​តារា​ប្រុស​ស្រី​លំដាប់​ប្រទេស​ជា​ច្រើន​រូប​ផ្សេង​ទៀត ដូចជា៖ Jaden Smith (តារាសម្ដែង និង​រ៉េបអាមេរិក), Gong Yoo (តារាកូរ៉េ), Lu Han (តារាចិន​) ជា​ដើម។

គួរ​បញ្ជាក់​ថា​ គូស្នេហ៍​របស់​ Nadech រូប​នេះ​ តែង​បង្ហាញ​មុខ​ជា​រឿយៗ​ក្នុង​កម្មវិធី​ធំៗ តួ​យ៉ាង​កាល​ពី​ខែ​ឧសភា​ កន្លង​ទៅ​ នាង​ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​របស់​ LV (Louis Vuitton) នៅ​ប្រទេស​ជប៉ុនដែរ៕

ចុចអាន៖

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម