ភ័យបន្តិចមែន​ តែ​សំឡេង​វិញឡើងកប់ រហូត​គណៈកម្មការទ្រាំមិនបានចុច​ប៊ូតុងមាស (វីដេអូ)

  • 2017-07-12 04:24:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ស្រី​ជា​បេក្ខនារី​ក្នុង​កម្មវិធី​ America's Got Talent ម្នាក់​បាន​ឡើង​មក​បញ្ចេញ​សមត្ថភាព​នៅ​មុខ​គណៈកម្មការ​ និង​ទស្សនិកជន​ជា​ច្រើន ក្នុង​វគ្គ​ Audition សប្ដាហ៍​ទី​ ៦ ដោយ​បង្ហាញ​នូវ​ទេពកោសល្យ​ខាង​ច្រៀង​ ជាមួយ​ទឹកដម​សំឡេង​ដ៏​មិន​គួរ​ឲ្យ​ជឿ។

Angelina Green ក្មេង​ស្រី​អាយុ​ ១៣ឆ្នាំ​ មក​ពី​ទីក្រុង​ Los Angeles រដ្ឋ​ Californiaបាន​ឡើង​បង្ហាញ​ទឹកដម​សំឡេង​ដ៏​ស្រទន់​ ស្ដាប់​ហើយ​ព្រឺរោម។ នាង​គឺ​ជា​ក្មេង​ស្រី​ក្លាហាន​ម្នាក់​ បើ​ទោះ​ជា​នាង​ហាក់​ភ័យ​បន្តិច​មែន​ ប៉ុន្តែ​ Angelina នៅ​តែ​ធ្វើ​បាន​ល្អ​ រហូត​គណៈកម្មការ​ចុច​ប៊ូតុង​មាស​ ទទួល​ទៅ​វគ្គ​បន្ត៕

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ យី សុធារី