ទម្លាយ​រឿង​ប្រពន្ធ​ទាំង​ ​២​ ​និង​កូន​ ​៤​ ​របស់​ ​Steve Jobs ដែលចាក់ស្រេះយ៉ាង​អាថ៌កំបាំង​

  • 2017-07-12 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បិតា​ស្ថាបនិក​របស់​ ​iPhone​ ​លោក​ ​Steve Jobs​ ​គឺ​តែង​លាក់​បាំង​នូវ​រឿង​រ៉ាវ​ទាក់ទង​នឹង​ឯកជន​ភាព​នៃ​សមាជិក​គ្រួសារ​របស់​គាត់​ ​ជា​ពិសេស​ប្រវត្តិ​ ​និង​សមាសភាព​នានា​នៃ​ប្រពន្ធ​ទាំង​ ​២​ ​និង​កូន​ ​៤​ ​របស់​គាត់។

ប្រពន្ធ​ទី​ ​១​ ​របស់​ ​Steve Jobs​ ​គឺ​លោក​ស្រី​ ​Chrisann Brennan

ពួក​គេ​ផ្ដើម​ទាក់ទង​គ្នា​ក្នុង​ឆ្នាំ​ ​១៩៧២​ ហើយ​រស់​នៅ​ជា​មួយ​គ្នា​តែ​មិន​រៀបការ​ ​ដល់​ឆ្នាំ​ ​១៩៧៧​ ​គឺ​ពេល​ដែល​ ​Steve Jobs​ ​មមាញឹក​នឹង​ភាព​ជោគជ័យ​ជា​មួយ​ ​Apple​ ​ទំនាក់​ទំនង​របស់​ពួក​គេ​ផ្ដើម​ល្អក់កករ​ ​រហូត​ដល់​មាន​ការ​ចែក​ផ្លូវ​គ្នា​ ​ដែល​បន្សល់​ទុក​កូន​ស្រី​ម្នាក់​ឈ្មោះ​ ​Lisa Brennan-Jobs។ បច្ចុប្បន្ន​លោក​ស្រី​ ​Chrisann Brennan​ ​ជា​វិចិត្រករ​ ​និង​ជា​អ្នក​និពន្ធ​ ​ហើយ​សៀវភៅ​ល្បី​របស់​លោក​ស្រី​ ​គឺ The Bite in the Apple ដែល​រៀបរាប់​ពី​ទំនាក់ទំនង​របស់​គាត់​នឹង​ ​Steve Jobs។

លោក​ស្រី​ ​Chrisann Brennan

**ប្រពន្ធ​ទី​ ​២​ ​របស់​ ​Steve Jobs​ ​គឺ​លោក​ស្រី​ ​Laurene Powell**​

ផ្ដើម​ជីវិត​អាពាហ៍ពិពាហ៍​ក្នុង​ឆ្នាំ​ ​១៩៩១​ ​និង​មាន​កូន​ស្រី​ ​២​ ​ប្រុស​ ​១​ ​ខណៈ​លោក​ស្រី​ជា​សហគ្រិន​ឆ្នើម​ម្នាក់​ក្នុង​វិស័យ​អប់រំ​ ​និង​បរិស្ថាន។ បច្ចុប្បន្ន​លោក​ស្រី​ ​Laurene Powell​ ​ជា​ម្ចាស់​ភាគហ៊ុន​ ​៧,៣%​ ​ស្មើ​ ​១១,១​ ​ពាន់​លាន​ដុល្លារ​ក្នុង​ ​The Walt Disney Company​ ​និង​ ​៣៨,៥លាន​ហ៊ុន​នៅ​ក្នុង​ ​Apple,Inc​ ​ហើយ​ទ្រព្យ​សកម្ម​របស់​លោក​ស្រី​មាន​ប្រមាណ​ ​១៤​ ​ពាន់​លាន់​ដុល្លារ។

លោក​ស្រី​ ​Laurene Powell

កូន​ស្រី​ទី​ ​១​ ​របស់​ ​Steve Jobs​ ​គឺ​ ​Lisa Brennan-Jobs​ ​កើត​ថ្ងៃ​ ​១៧​ ​ឧសភា​ ​១៩៧៨​ ​ដែល​បច្ចុប្បន្ន​ជា​អ្នក​និពន្ធ​ឯករាជ​សម្រាប់​សកលវិទ្យាល័យ​ ​ទស្សនាវដ្ដី​ ​ប្រលោមលោក​ ​និង​ឯកសារ​ស្រាវជ្រាវ​ជា​ច្រើន​ផ្សេង​ទៀត​នៅ​សហរដ្ឋអាមេរិក។

Lisa Brennan-Jobs

ដោយឡែក​ ​ចំពោះ​ព័ត៌មាន​ទាក់ទង​កូន​ក្រោយ​ទាំង​ ​៣​ ​របស់​បិតា​ស្ថាបនិក​ ​Apple​​​ នេះ​ ​ត្រូវ​រក្សា​យ៉ាង​សម្ងាត់​ ​តែ​អាច​ដឹង​ត្រឹម​ថា​ ​៖

  • កូន​ប្រុស​ទី​ ​១​ ​ឈ្មោះ​ ​Reed Jobs​ ​កើត​ថ្ងៃ​ ​២២​ ​កញ្ញា​ ​១៩៩១
  • កូន​ស្រី​ទី​ ​២​ ​ឈ្មោះ​ ​Erin Siena Jobs​ ​កើត​ថ្ងៃ​ ​១៩​ ​សីហា​ ​១៩៩៥
  • កូន​ស្រី​ទី​ ​៣​ ​ឈ្មោះ​ ​Eve Jobs​ ​កើត​ខែ​ឧសភា​ ​១៩៩៨
ប្រពន្ធ និងកូនក្រោយ ឆ្នាំ ២០០៣
កូនស្រីដើម Lisa Brennan-Jobs ឈរក្បែរ Steve Jobs ឆ្នាំ ២០០៦ និងគ្រួសារក្រោយ
Reed Jobs ឆ្នាំ ២០០៧
Erin Siena Jobs ឆ្នាំ ២០១០

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ nytimes | Wikipedia | RTE | e-reading.club   ប្រែ​សម្រួល៖ រដ្ឋ