ជិត​ដល់ថ្ងៃ អ្នក​ប្រើ​ ​Messenger​ ​នឹង​ជួយ​ ​Facebook​ ​កើប​លុយ​វាល់លានដុល្លារ​

  • 2017-07-12 04:44:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ពង្រីក​ខ្លួន​ ​និង​បង្កើន​ប្រភព​ចំណូល​ ​បណ្ដាញ​សង្គម​យក្ស​ ​Facebook​ ​បាន​ប្រកាស​នឹង​ដាក់​ឲ្យ​មាន​ការ​ផ្សាយពាណិជ្ជកម្ម​ ​(Ads)​ ​នៅ​ក្នុង​កម្មវិធី​ផ្ញើ​សារ​ ​Messenger​ ​លឿន​បំផុត​ចាប់​ពី​ចុង​ខែ​កក្កដា​ ​នេះ​ ​ឬ​ដល់​ចុង​ឆ្នាំ​ ​២០១៧។

Facbook​ ​បាន​ដាក់​ឲ្យ​សាកល្បង​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ ​Messenger​ ​នេះ​តាំង​ពី​ខែ​មករា​ ​២០១៧​ ​សម្រាប់​ប្រទេស​អូស្ត្រាលី​ ​និង​ថៃ​ ​ហើយ​មុខងារ​ថ្មី​នេះ​ ​គឺ​អាច​នឹង​ផ្តល់​ចំណូល​វាល់​លាន​ដុល្លារ​ដល់​ ​Facebook​ ​ខណៈ​ជាទូទៅ​ក្នុង​មួយ​ថ្ងៃ​មាន​អ្នក​ប្រើ​ ​Messenger​ ​ប្រមាណ​ ​១,២​ ​ពាន់​លាន​គណនី។

ចំពោះ​មុខងារ​ថ្មី​នេះ​ដែរ​ត្រូវ​គេ​ជឿ​ថា​ក៏​នឹង​ជួយ​ឲ្យ​គណនី​ទាំង​ ​១,២​ ​លាន​នោះ​អាច​មាន​ទំនាក់ទំនង​ជា​មួយ​ដៃ​គូរ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ ​Facebook​ ​ដែល​មាន​ប្រមាណ​ ​៦០​ ​លាន​អាជីវកម្ម​ទូទាំង​​ពិភពលោក​បាន​យ៉ាង​ងាយ​ស្រួល។

ដោយ​ឡែក​ ​សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅ​ ​គឺ​នៅ​តែ​អាច​ទាញ​យក​ ​និង​បើក​គណនី​ថ្មី​លើ​បណ្ដាញ​​​សង្គម​ ​Facebook​ ​និង​ ​Messenger​ ​បាន​ដោយ​ឥត​គិត​ថ្លៃ​ ​ហើយ​មិន​កំណត់​ចំនួន​នោះ​ទេ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ 9to5Mac | Techcrunch | Kley Kley   ប្រែ​សម្រួល៖ រដ្ឋ