បើ​​​ពិត​ជា​ចឹង​មែន​ iPhone ឆ្នាំ ២០១៧ តម្លៃ​ទាប​បំផុត​មិន​ក្រោម​ ១ ២០០ ដុល្លារ

  • 2017-07-13 01:37:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ការ​ទស្សន៍ទាយ​របស់​លោក John Gruber ដែល​ធ្លាប់​ទាយ​ត្រូវ​នៃ​តម្លៃ Apple Watch ដំបូង​ប្រភេទ Gold Version កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ថ្មីៗ​នេះ​លោក​បន្ត​ទស្សន៍ទាយ​ទៀត​ថា iPhone ជំនាន់​ក្រោយ​របស់ Apple នឹង​មាន​តម្លៃ​ទាប​បំផុត ១ ២០០ ដុល្លារ ហើយ​ប្រភេទ​ថ្លៃ​បំផុត​ខ្ទង់ ១ ៣០០ ទៅ ១ ៥០០ ដុល្លារ។

លោក​បន្ត​ iPhone ប្រភេទ​នោះ អាច​នឹង​មាន​ឈ្មោះ Pro ឫ Edition ហើយ​ផ្នែក​គ្រឿង​ផលិត​អាច​ជា​មាន​កង្វះ​ខាត​ច្រើន ជា​កត្តា​ជំរុញ​ឱ្យ​ Apple ឡើង​ថ្លៃ​ចំណេញ​ប្រមាណ ៣០ ទៅ ៤០ ភាគរយ ក្នុង​ការ​ចេញ​លក់​ iPhone មាន​ចំនួន​តិច។​​​

ទន្ទឹម​នឹង​នោះ​បើ​យើង​បក​ទៅ​មើល​ការ​ទស្សន៍ទាយ​របស់​លោក Ming-Chi Kuo មក​ពី​ក្រុមហ៊ុន KGI Securities ក៏​បាន​បង្ហើប​ ក្រុមហ៊ុន​យក្ស​អាមេរិក​ខាង​លើ​នឹង​បង្ហាញ iPhone ២ ម៉ូដែល​ផ្សេង​ទៀត​ទន្ទឹម​គ្នា ដែល​មាន​លក្ខណៈ​សម្បត្តិ​ប្រហាក់ប្រហែល​ iPhone 7-7 Plus ដោយ​តម្លៃ​គឺ​ក្បែរ ៧០០ ដុល្លារ ដល់ ១,០០០ ដុល្លារ ព្រោះ iPhone ទាំង​នោះ​បំពាក់​ត្រឹម​អេក្រង់ LCD ធម្មតា។

#កុំភ្លេចចុច Like Page Sabay News Technology... ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​៕

បន្ត​ចុច​អាន៖

ប្រភព៖ Independent   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា