ស្ងាត់ៗ Honda ជិត​ចេញ​ម៉ូតូ​ថ្មី​មួយ​ទៀត​យ៉ាង​អាថ៌កំបាំង

  • 2017-07-13 02:32:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អិន ស៊ី អិ​ច ហុងដា ​ក្រុមហ៊ុន​ចែកចាយ​ម៉ូតូ​ហុងដា​នៅ​កម្ពុជា បាន​ផ្លាស់​ប្ដូរ Cover និង​បង្ហោះ​វីដេអូ​លើ​ផេក​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ព្រឹក​​នេះ ដោយ​វីដេអូ​នោះ​បង្ហាញ​ពី​ម៉ូដែល​ម៉ូតូ​ថ្មី​មួយ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​ម៉ាក​អ្វី​នៅ​ឡើយ​ទេ ព្រោះ​វីដេអូ​នោះ​មាន​លក្ខណៈ​ស្រពិចស្រពិល​នៅ​ឡើយ។

តាម​ការ​សន្និដ្ឋាន ក្រុម​ហ៊ុន​មួយ​នេះ​ប្រហែល​ជា​នាំ​យក​ម៉ូតូ​សេរ៊ី​ថ្មី​មួយ​ចូល​មក​ទីផ្សារ​កម្ពុជា​ទៀត​ហើយ ដោយ​មើល​ទៅ​រូបរាង​ទំនង​ជា​ស្អាត​មិន​ចាញ់​ម៉ូដែល​មុនៗ​ប៉ុន្មាន​ទេ។ តោះ​ចង់​ដឹង​ថា​វីដេអូ​នោះ​បង្ហើប​រូបរាង​បាន​ប៉ុណ្ណា មើល​វីដេអូ​ខាង​ក្រោម៖

ដោយ៖ វិទូ