​កាយ​វប្បកម្ម​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ MR.MFiT​ រដូវ​កាល​​ទី​១​នៅ​កម្ពុជា

  • 2017-07-13 02:09:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា ​បាន​រៀប​ចំ​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ MR.MFiT​ ​រដូវ​កាល​ទី​១ ​ដែល​ទីតាំង​​ធ្វើ​ឡើង​នៅ​ភ្នំពេញ​​នា​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

បើ​តាម​សម្ដី​របស់​លោក អឿ វណ្ណ​មនា អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ជួយ​ជ្រោមជ្រែង​វិស័យ​កីឡា​កាយ​វប្បកម្ម​ឲ្យ​មាន​ការ​រីក​ចំរើន។ ​ពេល​វេលា​ចាប់​ទទួល​​​​ពាក្យ​​ចាប់​ពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដា ដល់​ថ្ងៃ​​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ចំពោះ​ការ​ដាក់​ពាក្យ​លោក​អ្នក​គ្រាន់​តែ​ចូល​ទៅ​កាន់​ Page Facebook របស់​កាយ​វប្បកម្ម​កម្ពុជា ដើម្បី​ទាញ​យក​ពាក្យ​មកបំពេញ​រួច​យក​ទៅ​ដាក់​នៅ​​កន្លែង​ហាត់​ប្រាណ​​នានា ដែល​​មាន​ខេត្ត​ កំពង់​ចាម សៀមរាប បាត់ដំបង និង​ក្រុង​ភ្នំពេញ​។

- ​ការ​ប្រកួត​នេះ​មាន ៥​ប្រភេទ​ទម្ងន់​គឺ -​ក្រោម ៦០​គីឡូក្រាម -​ចន្លោះ​ពី​៦០-៦៥គីឡូក្រាម​ ​-​ចន្លោះ​ពី​៦៥-​៧០​គីឡូក្រាម -​ចន្លោះ​ពី​៧០-​៧៥​គីឡូក្រាម​ -​លើ​៧៥​គីឡូក្រាម​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី