Apple ចែក​កាស​ Beats ហ្វ្រី​ដល់​សិស្ស​ដែល​ទិញ iPad Pro ឬ Mac

  • 2017-07-13 02:11:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ចាប់​ផ្ដើម​​យុទ្ធការ​លក់​ថ្មី​មួយ​​ឈ្មោះ​ថា​ Back to School នៅ​ក្នុង​សហរដ្ឋអាមេរិក​ និង កាណាដា ដោយ​មាន​ផ្ដល់​ជូន​កាស​ស្ដាប់​​ Beats Solo3, BeatsXឬ Powerbeats3 ដោយ​ឥត​គិត​ថ្លៃ​​សម្រាប់​សិស្ស​, គ្រូ ឬ អាណាព្យាបាល​ណា​ដែល​ទិញ​ Mac ម៉ូដែល​ណា​មួយ។

ម៉ូដែល​ Mac ដែល​អាច​មាន​ឪកាស​ទទួល​បាន​កាស​ស្ដាប់​បី​ម៉ូដែល​ខាង​លើ​ដោយ​ឥត​គិត​ថ្លៃ​រួម​មាន​ MacBook, MacBook Pro, MacBook Air, iMac ឬ Mac Pro។ ប្រូម៉ូសិន​លក់​នេះ​ក៏​មាន​ថែម​កាស​ស្ដាប់​ឥត​ខ្សែ​ BeatsX ចំពោះ​ការ​ទិញ​ iPad Pro ១០,៥ អ៊ីញ និង iPad Pro ១២,៥ អ៊ីញ​ដែរ ឬ អាច​ថែម​ ៥០ ដុល្លារ​សម្រាប់​កាស Beats Powerbeats3ឬ ១៥០ ដុល្លារ​បន្ថែម​សម្រាប់​ Solo 3។

យុទ្ធនាការ​លក់​ខាង​លើ​ក៏​មាន​នៅ​ក្នុង​ប្រទេស​ដទៃ​ដូច​ជា​​សិង្ហបុរី និង​ ម៉ិកស៊ីកូ ​ហើយ​មាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​នេះ ដោយ​បញ្ចប់​នៅ​ថ្ងៃ​ទី ២៥ ខែ​កញ្ញា​ ឆ្នាំ​ ២០១៧ សម្រាប់​សហរដ្ឋអាមេរិក​ និង កាណាដា៕​​​​

**កុំភ្លេចចុច Like Page Sabay News Technology... ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​

ចុចអាន៖

​​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង