ជួប​គ្នា​លើក​ទី​២ McGregor និង Floyd ចង្អុល​មុខ​គ្នា​​ឆៅ​ៗ

  • 2017-07-13 04:08:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Floyd Mayweather និង Conor McGregor បាន​បោះ​សម្ដី​ដាក់​គ្នា​ជា​ថ្មី​ម្ដង​ទៀត អំឡុពេល​​ជំនួប​លើក​ទី​២​នៃ​ការ​ផ្សព្វផ្សាយ​ការ​ប្រកួត​របស់​ពួក​គេ​នៅ​ទីក្រុង Toronto ប្រទេស​​កាណាដា។

ចំពោះ​មុខ​ទស្សនិកជន​១៦ ០០០​នាក់​​​លើ​ឆាក Budweiser Stage ប្រធាន​ក្រុម Money Team កីឡាករ​មិនដែល​ចាញ់ Floyd បាន​យក​ទង់ជាតិ​ប្រទេស​អៀរឡង់​គ្រប​លើ​ខ្លួន​មុខ​អ្នក​គាំទ្រ ស្រប​ពេល McGregor ព្រមាន​ថា​នឹង​វាយ​ឲ្យ​សន្លប់​ ប្រសិន​ហ៊ាន​ធ្វើ​អ្វី​លើស​​លើ​ទង់ជាតិ​ប្រទេស​របស់​គេ។

ភ្លាម​ៗ​នោះ ​អ្នក​លេង​គុន​ចម្រុះ McGregor បាន​ទៅ​ឆក់​កាបូប​លុយ​របស់​​របស់ Mayweather បើ​ក​មើល​ហើយ​ឌឺ​ថា ក្នុង​នោះ​មាន​លុយ​ប្រហែល​៥០០០​ដុល្លារ​ផង អត់​សម​ម្ចាស់​ខ្សែ​ក្រវាត់​៥​ស្ថាប័ន​សោះ។ ក្រៅ​ពី​ពាក្យ​ផ្លែផ្កា​ដាក់​គ្នា​ទាំង​នេះ ពួក​គេ​បាន​ចង្អុល​មុខ​គ្នា​ និង​​បង្ហាញ​កាយវិការ​ផ្គើន​គ្នា​ទៅវិញទៅមក​ជា​ច្រើន។

​​Floyd Mayweather និង Conor McGregor នឹង​ត្រូវ​ជួប​គ្នា​២​ដង​ទៀតនៃ​ការ​ផ្សព្វផ្សាយ​ការ​ប្រកួត​របស់​ពូក​គេ នៅ​ថ្ងៃ​ទី ១៣ ខែ កក្កដា ឆ្នាំ ២០១៧​រៀបចំ​​នៅ​ញីវយ៉ក និង​ឡុងដុង​នៅ​ថ្ងៃ​ទី​ ១៤ ខែ កក្កដា ២០១៧៕ ​​​​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី