ច្បាស់!​ Alves រំលង Man City ទៅ​ចូលរួម​ជាមួយ PSG ព្រោះ​លុយ​ដល់

  • 2017-07-13 01:57:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អ្នក​មាន​បារាំង Paris Saint-Germain បាន​ប្រកាស​ថា​ ខ្លួន​បាន​យល់​ព្រម​ផ្ទេរ​ខ្សែ​ការពារ​ស្ដាំ Dani Alves ពី​ក្រុម​សេះបង្កង់ Juventus  ដោយ​គ្មាន​តម្លៃ​ខ្លួន ក្នុង​កិច្ច​សន្យា​២​ឆ្នាំ​។

អតីត​កីឡាករ Barcelona និង Sevilla ដំបូង​ត្រូវ​គេ​ជឿជាក់​ថា​មាន​សង្ឃឹម​ខ្ពស់​អាច​​ទៅ​រជាមួយ Manchester City ជាមួយ​អតីត​គ្រូ​ Pep Guardiola ប៉ុន្តែ​ចុងក្រោយ​បើ​តាម​ប្រភព​ពី​ ESPN បាន​ឲ្យ​ដឹង​ថា ក្រុម PSG បាន​ផ្ដល់​ប្រាក់​ខែ​ទ្វេមួយជាពីរ​លើស​ក្រុម​មេឃ​ខៀវ ទើប Alves ព្រម​ទៅ​លេង​នៅ​បារាំង។​

កីឡាករ​ប្រេស៊ីល​ក៏​បាន​ពោល​ពាក្យ​សុំទោស​ទៅ​កាន់​លោក Guardiola មុន​ពេល​​សម្រេច​ចិត្ត​​ទៅ​  Ligue 1 ដែល​ជា​បំណង​ប្រាថ្នា​របស់​ក្រុម​គ្រួសារ។ "ប្រសិន​ជា​ Pep មាន​អារម្មណ៍​ឈឺ​ចាប់ ខ្ញុំ​ពិត​ជា​សុំទោស។ ខ្ញុំ​មាន​ទំនួលខុសត្រូវ​ ហើយ​ខ្ញុំ​​ក៏​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​ដែរ​សម្រាប់​ការ​ផ្លាស់​ប្ដូរ​នេះ។ ខ្ញុំ​ចង់​បន្ត​ឈ្នះ​ពាន"។ សម្ដី Alves៕ ​

ចុចអាន៖

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ