តើ James ជា​កីឡាករ​ទី​ប៉ុន្មាន​ដែល Real និង Bayern ធ្លាប់​ដោះដូរ​គ្នា?

  • 2017-07-12 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផ្ទេរ​កីឡាករ​វាង​ក្លឹប Real Madrid និង Bayern Munichគឺ​កម្រ​កើត​ឡើង​ណាស់ យូរ​ៗ​មាន​ម្ដង​ទេ។ យ៉ាងណា James Rodriguez ជា​កីឡាករ​ចុងក្រោយ​និង​កីឡាករ​ទី​៦ ដែល​ក្លឹប​ទាំង​ពី​ដោះដូរ​គ្នា។

  • ការ​ផ្ទេរ​ដំបូង​រវាង​ក្លឹប​យក្ស​នៅ​អឺរ៉ុប​ទាំង​ពីរ​​គឺ​លើ​កីឡាករ​អាល្លឺម៉ង់ Paul Breitner ក្នុង​ឆ្នាំ​១៩៧៤-៧៥ (ពី Bayern និង Real)

  • បន្ទាប់​មក Arjen Robben បាន​ផ្ទេរ​ពី Real ទៅ Bayernក្នុង​តម្លៃ​២៤​លាន​អឺរ៉ួ

  • Hamit Altintop ជា​កីឡាករ​ទី​៣ Real ទិញ​ពី Bayern អំឡុង​ពេល​លោក Jose Mourinho ​ដឹក​នាំ។ ក្រោយ​មក Toni Kroos ​ជា​កីឡាករ​បន្ទាប់​ទៅ​សាង​ភាព​ជោគជ័យ​នៅ​អេស្ប៉ាញ។ ​

  • នៅ​ឆ្នាំ​២០១៤ Xabi Alonso បាន​ចាកចេញ​ពី​ក្រុម​ស្ដេច​ស ទៅ​កាន់​​ទីក្រុង Munich មុន​ពេល​ James ជា​ជន​ចុងក្រោយ​ផ្លាស់​ទៅ​ជាមួយ Alonso៕

ចុចអាន៖

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី