សារ​ចុងក្រោយ James ផ្ញើ​ទៅ​កាន់​អ្នក​គាំទ្រ​ Real Madrid ទាំង​អស់

  • 2017-07-12 04:18:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

James Rodriguez នឹង​ក្លាយ​ជា​កីឡាករ​របស់ Bayern Munich ចាប់​ពី​ពេល​នេះ​តទៅ ក្នុង​កិច្ចសន្យា​ខ្ចី​ជើង​រយៈពេល​២​ឆ្នាំ ពី Real Madrid។ ក្នុង​ពេលវេលា​ចុងក្រោយ James ក៏​បាន​ផ្ញើសារ​មួយ​ចំនួន​ទៅ​កាន់ ​ Real Madrid កាល​ពី​ម្សិលមិញ។

បង្ហោះ​វីដេអូ​ក្នុង​ Instagram ក្នុង​ឈុត​ Real Madrid ពេល​បង្ហាញ​ខ្លួន​ដំបូង​និង​​អំឡុង​ពេល​ប្រកួត កីឡាករ​កូឡុំប៊ី​រូប​នេះ​តាម​សរសេរ​សារ​ភ្ជាប់​ថា៖ "ជូន​ចំពោះ​អ្នក​គាំទ្រ Real Madrid (Madridistas )ទាំង​អស់។ ខ្ញុំ​ពិត​ជា​មាន​សេចក្ដី​​​​រីករាយ​សម្រាប់​ពេល​វេលា​ល្អ​កន្លង​ទៅ ដែល​ពួក​យើង​​​បាន​ចែក​រំលែក​ក្ដី​ស្រឡាញ់​រយៈ​​ពេល​៣​ឆ្នាំ​​ដ៏​អស្ចារ្យ។ ខ្ញុំ​​រីករាយ​​ដែល​បាន​ពាក់​អាវ Real Madrid ​ជា​អាវ​ដែល​ខ្ញុំ​ពាក់​ពោរពេញ​ដោយ​តម្លៃ ហើយ​ខ្ញុំនៅ​តែ​​អរគុណ​សម្រាប់​ក្ដី​ស្រឡាញ់។ អរគុណ​សម្រាប់​គ្រប់​យ៉ាង"។

A post shared by James Rodríguez (@jamesrodriguez10) on

ទាក់ទិន​នឹង​ការ​ខ្ចី​ជើង​នេះ​មាន​សំនួរ​ខ្លះ​លើក​ឡើង​ថា តើ James អាច​លេង​ប៉ះ Real Madrid បាន​ឬ​អត់​នៅ Champions League។ ចម្លើយ៖ James Rodriguez អាច​ជួយ​ក្លឹប​ថ្មី Bayern Munich លេង​ទល់​នឹង Real Madrid នៅ​ UCL ប្រសិន​ក្រុម​ទាំង​ពី​ចាប់​ឆ្នោត​ជួប​គ្នា​នៅ​វគ្គ​១៦​ចុងក្រោយ។ ទូទៅ​ការ​ខ្ចី​កីឡាករ​​​ឆ្លងកាត់​លីគ​បែប​នេះ តែង​មាន​កិច្ចសន្យា​មួយ​ការពារ​មិន​ឲ្យ​កីឡាករ​ជួប​ក្រុម​ចាស់​របស់​ខ្លួន ប៉ុន្តែ  UEFA ដាក់​បម្រាម​លើ​ការ​ព្រមព្រៀង​បែប​នេះ។

ជា​ការពិត​​ក្រុម​ទាំង​ពីរ Real និង Bayernគឺ​មិន​អាច​ស្ថិត​ក្នុង​ពូល​ជាមួយ​គ្នា​បាន​ទេ​ក្នុង​វគ្គ​ចែក​ពូល ដោយ​សារ​ពួក​គេ​ជា​ក្រុម​មាន​កម្រិត​ខ្លាំង (Pot One) ប៉ុន្តែ​នៅ​វគ្គ​បន្ទាប់​​ពួក​គេ​អាច​ជួប​គ្នា ហើយ James ក៏​អាច​ប៉ះ​ Real Madrid​ បាន​ដែរ៕ ​​​

ចុចអាន៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ