ជួបមុខគ្នាលើកដំបូង McGregor ឌឺថានឹងវាយ Floyd ឲ្យសន្លប់ស្អាត
- 2017-07-12 02:07:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួបមុខគ្នាលើកដំបូង McGregor ឌឺថានឹងវាយ Floyd ឲ្យសន្លប់ស្អាត
ចន្លោះមិនឃើញ
Conor McGregor បានបោះពាក្យថា នឹងវាយអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweatherឲ្យដេកស្អាតត្រឹមទឹកទី៤ បន្ទាប់ពីអ្នកទាំងពីរបង្ហាញមុខផ្សព្វផ្សាយការប្រកួតខ្លួនក្នុងទីក្រុង Los Angeles កាលពីប៉ុន្មានម៉ោងមុន។
ចំពោះមុខអ្នកគាំទ្រ១១ ០០០នាក់នៅមជ្ឈមណ្ឌល LA's Staples Center អ្នកប្រដាល់ Mayweather និង McGregor បានជួបមុខគ្នាជាលើកដំបូង ចាប់តាំងពីថ្ងៃផ្គូផ្គង។ ត្បិតតែបង្ហាញខ្លួនមុខទស្សនិកជនក្នុងផ្ទះនិងពាក់អាវរូបផ្កាយតំណាងឲ្យអាមេរិក តែ Mayweather បានទទួលរងការស្រែកឌឺដងពីអ្នកសំណាក់អ្នកគាំទ្រ ខណៈ McGregor ទទួលបានការគាំទ្រទៅវិញ។
បន្ទាប់ពីជួបគ្នារួចរាល់កីឡាករពូកែក្បាច់គុនចម្រុះអៀរឡង់ McGregor បាននិយាយថា៖ "នៅថ្ងៃទី ២៦ ខែ សីហា Mayweather នឹងសន្លប់លើសង្វៀន។ គេតូចនិងទន់ខ្សោយណាស់។ ខ្ញុំនឹងបង្ហាញរូបភាពអស្ចារ្យជាច្រើន។ ខ្ញុំអាចវាយតាមស្ទីលរបស់ខ្ញុំ។ គេនឹងសន្លប់ក្នុងទឹក៤។ ខ្ញុំមិនខ្លាចគេទេ"។
ក្នុងជំនួបដ៏ធំក្នុងប្រវត្តិសាស្ត្រនេះ McGrego ទទួលបានតម្លៃខ្លួនមិនតិចជាង៧៥លានដុល្លារ ឯ Floyd បាន១០០លានដុល្លារ៕
ចុចអាន៖
U15 កម្ពុជា អាចយក៣ពិន្ទុពីក្រុម U15 ហ្វីលីពីនបានអត់ល្ងាចនេះ?
ចុងក្រោយ James ពិតជាចាកចេញពី Real Madrid មែន តែក្រោមលក្ខខណ្ឌពិសេស