ទស្សនា​វីដេអូ McGregor និង​​ Floyd ឈរ​បោះ​ពាក្យ​ឲ្យ​គ្នា ធានា​​​ថា​ឌឺ

  • 2017-07-12 02:54:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មជ្ឈមណ្ឌល LA's Staples Center ក្នុង​ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក​​មនុស្ស​ជាង​១​ម៉ឺន​នាក់ បាន​អង្គុយ​រង​ចាំ​ទស្សនា​ការ​ជួប​គ្នា​ជា​លើក​ដំបូង​​របស់​កំពូល​អ្នក​ប្រដាល់​ក្នុង​ទ្រុង Conor McGregor និង​អ្នក​ប្រដាល់​អាមេរិក Floyd Mayweather ក្នុង​​ថ្ងៃ​ផ្សព្វផ្សាយ​ការ​ប្រកួត​​។

ការ​រង​ចាំ​ពិត​ជា​មិន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ខកចិត្ត​មែន អ្នក​ប្រដាល់​ទាំង​ពីរ​បាន​បង្ហាញ​ធ្មុង​ដាក់គ្នា​តាម​រយៈ​ការ​មើល​មុខ និង​បោះ​ពាក្យ​សម្ដី​លែបខាយ ធ្វើ​ឲ្យ​ម្ខាង​ៗ​ទប់​ចិត្ត​មិន​ចង់​បាន។ យ៉ាងណាមិញ ក្រៅ​ពី​កីឡាករ​ទាំង​ពីរ​ឌឺដង​គ្នា ក្នុង​សន្និសីទកាសែតMcGregor ក៏​បាន​ប៉ះ​ពាក្យ​សម្ដី​ជាមួយ​ឪពុក Floyd លោក Mayweather Sr។

ក្នុង​សន្និសីទកាសែតMcGregor បាន​ឃើញ Mayweather Sr ដើរ​ចូល​​ហើយ​គេ​បាន​និយាយ​ថា៖ "​តា​កញ្ចាស់​ដើរ​មក​ហើយ តែ​ខ្ញុំ​អត់​ស្គាល់​គេ​ជា​នរណា​ទេ ខ្ញុំ​ដូច​ជា​ច្រឡំ​យ៉ាង​ម៉េច​ទេ"។ ភ្លាម​ៗ Mayweather Sr បាន​រំខាន​សន្និសីទកាសែត​និង​តប​វិញ​ថា៖ "និយាយ​ថា​ម៉េច​អា​កូន​ប្រុស? ប្រយ័ត្ន​ខ្ញុំ​នឹង​ធាត់​គូថ​​ឯង"។ McGregor និង​​ Floyd នឹង​ប្រកួត​គ្នា​នៅ​ថ្ងៃ​ទី ២៦ ខែ សីហា ឆ្នាំ ២០១៧​នេះ៕​​​

ចុចអាន៖

​​​​​

ប្រភព៖ mmafighting   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី