កីឡាករ Chelsea ទទួល​បាន​នាឡិកាដៃ​មាន​កំណត់​តម្លៃ​ជាង១១​ម៉ឺន​ដុល្លារ​ពី​ម្ចាស់​​ក្លឹប

  • 2017-07-12 08:12:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Willian បាន​បង្ហោះ​​រូប​ប្រអប់​នាឡិកាដៃ​មួយ​នៅ​លើ​បណ្ដាញ Instagram ប៉ុន្តែ​គេ​មិន​បាន​បង្ហាញ​ពី​រូបរាង​នៃ​នាឡិកា​នោះ​ទ។ ​​

តែ​បើ​តាម​ The Sunបាន​សន្មត​នោះ​ជា​នាឡិកា​លក់​មាន​កំណត់​មាន​តែ​២០០​ខ្សែ​ប៉ុណ្ណោះ​ ហើយ​មាន​តម្លៃ​ជាង​១១​ម៉ឺន​ដុល្លារ​ក្នុង​១​ខ្សែ។ លើ​ប្រអប់​ទូរសព្ទ​នោះ​មាន​សារ​​របស់​ប្រធាន​ក្លឹប Chelseaលោក Bruce Buck ដោយ​បាន​សរសេរ​រាយរាប់​ថា៖ "តាំង​នាម​ជំនួស​លោក Abramovich  ក៏​ដូច​ជា​ក្រុមប្រឹក្សាភិបាល​របស់​ក្លឹប​ សូម​ធ្វើ​ការ​អបអរ​ចំពោះ​ការ​បង្កើត​ប្រវត្តិសាស្ត្រ​អំឡុង​ពេល​រដូវ​កាល​២០១៦/១៧"។

នេះ​មិនមែន​ជា​រឿង​ប្លែក​ទេ​ដែល​តោខៀវ​ផ្ដល់​រង្វាន់​ដ៏​មាន​តម្លៃ​ជូន​កីឡាករ ព្រោះ​កាល​​ពី​ឆ្នាំ​មុន​ក្រុម​កញ្ជ្រោងLeicester City បាន​ទិញ​ឡាន BMW​ ឲ្យ​កីឡាករ​ម្នាក់​មួយ​គ្រឿង​ៗ​ចំពោះ​ការ​ជួយ​ក្រុម​ឈ្នះ​ពាន Premier League៕ ​​​​​

ចុចអាន៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ