Douglas Costa ត្រៀម​ពិនិត្យ​សុខភាព​ខ្ចី​ជើង​មក Juventus

  • 2017-07-12 06:50:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Douglas Costa  បាន​មក​ដល់​ទីក្រុង​ Turin ​កាល​ពី​ម្សិលមិញ​ត្រៀម​លក្ខណៈ​ពិនិត្យ​សុខភាព​នៅ​ក្លឹប Juventus ក្នុង​លក្ខណ​ខ្ចី​ជើង​ពី​ជើង​ឯក​អាល្លឺម៉ង់ Bayern Munich។

Juventus បាន​យល់​ព្រម​បង់​៦​លាន​អឺរ៉ូ​លើ​ការ​ខ្ចី​ជើង ហើយ​ប្រសិន​ជា Costa បង្ហាញ​ទម្រង់​លេង​ល្អ​​សេះបង្កង់​​នឹង​ទិញ​ផ្ដាច់​ក្នុង​តម្លៃ​៤០​លាន​អឺរ៉ួ​តែ​ម្ដង។ កីឡាករ​ប្រេស៊ីល​រូប​នេះ​បាន​តស៊ូ​យ៉ាង​ខ្លាំង​នៅ Bundesliga  កាល​ពី​រដូវ​កាល​មុន​​ តែ​ក្នុង​ការ​បង្ហាញ​ខ្លួន​២៣​ប្រកួត​គេ​រក​បាន​តែ​៤​គ្រាប់ និង​បញ្ជូន​គ្រាប់​បាល់​​បាន​​៦​គ្រាប់ ក្នុង​នាម​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ។

​​ Juventus សង្ឃឹម​ថា​កីឡាករ​វ័យ​​២៦​ឆ្នាំ​បង្ហាញ​ទម្រង់​លេង​ល្អ និង​អាច​ប្រកាស​ចូលរួម​ជាមួយ​ក្រុម​ក្នុង​ពេល​ឆាប់ៗ។ ប្រសិន​កិច្ចសន្យា​ខ្ចី​ជើង​បញ្ចប់​ហើយ Juventus ពេញ​ចិត្ត Costa នឹង​ចុះ​កុងត្រា​៥​ឆ្នាំ​នៅ​អ៊ីតាលី បាន​តម្លៃ​ខ្លួន​៦​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ៕

ចុចអាន៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី