Hat-trick របស់ សៀង ចន្ធា យប់មិញ ធ្វើឱ្យរូបគេឈរជា Top Scorer បណ្ដោះអាសន្ន
- 2017-07-13 01:36:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hat-trick របស់ សៀង ចន្ធា យប់មិញ ធ្វើឱ្យរូបគេឈរជា Top Scorer បណ្ដោះអាសន្ន
ចន្លោះមិនឃើញ
សៀង ចន្ធា ក្រោយពីរកបាន៣គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះលើហ្វីលីពីន ៤-០ កាលពីយប់មិញនេះ បានធ្វើឱ្យរូបគេមាន៤គ្រាប់ក្នុងដៃ ហើយឈរនៅកំពូលតារាងអ្នករកគ្រាប់បាល់ច្រើនជាងគេក្នុងពានរង្វាន់ 2017 AFF U-15 Youth Championship ។
កាលពីយប់មិញ ក្រុម U15 កម្ពុជាពិតជាធ្វើបានល្អមែនទែន ដោយបានយកឈ្នះលើក្រុមហ្វីលីពីនដល់ទៅ៤-០ ខណៈដែល សៀង ចន្ធា ខ្សែប្រយុទ្ធមុតស្រួចរបស់កម្ពុជារកបាន៣គ្រាប់ម្នាក់ឯង។ កីឡាកររូបនេះ ធ្លាប់និយាយម្ដងហើយថារូបគេនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការប្រកួតពានរង្វាន់នេះ ដើម្បីជួយកម្ពុជាបានឡើងទៅវគ្គបន្ដ។ ខណៈដែលត្រឹមវគ្គចែកពូលនេះ គឺមានតែក្រុមវៀតណាមនិងម៉ាឡេស៊ីប៉ុណ្ណោះដែលខ្លាំងជាងគេក្នុងពូលជាមួយកម្ពុជា។
ស្របពេលដែលបាន៣ពិន្ទុយប់មិញនេះ ក្រុមគោព្រៃវ័យក្មេងរបស់កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៣ មាន៣ពិន្ទុពីក្រោយក្រុមវៀតណាមលេខ២ ៦ពិន្ទុនិងម៉ាឡេស៊ីលេខ១មាន៦ពិន្ទុដូចគ្នាតែចំណេញគ្រាប់បាល់ច្រើនជាង។
សូមបញ្ជាក់ថា៤គ្រាប់របស់ សៀង ចន្ធា គឺរកបាន៣គ្រាប់កាលពីយប់មិញនិង១គ្រាប់កាលពីប្រកួតចាញ់ក្រុមវៀតណាម២-១ កាលពីប្រកួតបើកឆាក។ ចំណែកឯកីឡាករដទៃទៀតទើបតែរកបាន២គ្រាប់ប៉ុណ្ណោះ។ ដោយឡែកសម្រាប់ប្រកួតបន្ទាប់របស់ក្រុមយុវជនកម្ពុជាគឺត្រូវប៉ះជាមួយក្រុមទីម័រនៅថ្ងៃទី១៤វេលាម៉ោង៥:៣០នាទីល្ងាច៕
ចុចអានអត្ថបទបន្ដ៖
តើ James ជាកីឡាករទីប៉ុន្មានដែល Real និង Bayern ធ្លាប់ដោះដូរគ្នា?
Pacquiao ថាអត់ចូលនិវត្តន៍ទេទោះចាញ់ Jeff Horn