ពិតអត់? ពេជ្រ សោភា និង ឈឹម សក្កដា ដឹកដៃគ្នាចូលរោងការ
- 2017-07-13 07:02:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតអត់? ពេជ្រ សោភា និង ឈឹម សក្កដា ដឹកដៃគ្នាចូលរោងការ
ចន្លោះមិនឃើញ
មុននេះបន្តិច ពេជ្រ សោភា បានបង្ហោះរូបថតក្នុងសំលៀកបំពាក់កូនកំលោះកូនក្រមុំនៅលើហ្វេសប៊ុករបស់នាងជាមួយ ឈឹម សក្កដា ធ្វើឲ្យអ្នកគាំទ្រភ្ញាក់យ៉ាងខ្លាំង។
ពេជ្រ សោភា បានសរសេររៀបរាប់ថា៖ "សង្ឃឹមថាពួកយើងនៅតែមានអ្នកគាំទ្រ ថតលេងហ្នឹងណា" ។ ក្រោយពីបានឃើញសារ និងរូបថតបែបនេះធ្វើឲ្យ Fan ដែលស្រឡាញ់ចូលចិត្តអ្នកទាំងពីរបាននិយាយសរសើរថា៖"សមគ្នាណាស់បងត្រូវកាន់ដៃគ្នាដល់ត្រើយ សុខសាន្តណាបង ជូនពរឲ្យស្រឡាញ់គ្នាបែបនេះរហូតណា"។
ជុំវិញ ពេជ្រ សោភា និង ឈឹម សក្កដា ដឹកដៃគ្នាចូលរោងការនេះដែរសាមីខ្លួនទាំងពីរមិនអាចសុំការបកស្រាយបាននោះទេ ដោយបងស្រី ពេជ្រ សោភា ជាអ្នកលើកទូរស័ព្ទជំនួស តែសុំមិននិយាយរឿងទាក់ទងប្អូនស្រីរបស់ខ្លួន និងគូស្នេហ៍ឡើយ៕