តួប្អូនប្រុស គឹម ចាន់ឌី ពេលពេញកំលោះស្ដូកអីចឹង សង្ហាអីសង្ហាម្ល៉េះ!

  • 2017-07-13 07:10:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​ដែល​ដើរ​តួ​ជា​ប្អូន​ គឹម ចាន់ឌី​ ក្នុង​រឿង​ "Boys Over Flowers” ពេល​នេះ​ពេញរូប​ ពេញរាង​ហើយ​ ក្រោយ​បញ្ចប់​កាតព្វកិច្ច​ជា​យោធា​កាល​ពី​ពេល​ថ្មីៗនេះ។

តារា​សម្ដែង​ប្រុស​កូរ៉េ​ Park Ji Bin ជា​តារា​សម្ដែង​វ័យ​ក្មេង​ដែល​ ប្រិយមិត្ត​មួយ​ចំនួន​ស្គាល់​ច្បាស់​ ពេល​សម្ដែង​ក្នុង​រឿង​ "Boys Over Flowers” កាល​ពី​ឆ្នាំ​ ២០០៩​ ហើយ​ដើរ​តួ​ជា​ប្អូន​ប្រុស​របស់​តួឯក​ស្រី​ គឹម​ ចាន់ឌី។ ក្នុង​​ឆ្នាំ​នោះ​ Ji Bin ទើប​មាន​អាយុ​ ១៤​ឆ្នាំ​ប៉ុណ្ណោះ​ ហើយ​តាម​រយៈ​ភាព​ក្រមិចក្រមើម​ គួរ​ឲ្យ​ស្រលាញ់​ បូក​រួម​នឹង​ភាព​ឆ្លាតវៃ​ទៀត​នោះ​ ធ្វើ​ឲ្យ​លោក​អតីត​តួ​ក្មេង​ល្អិត​រូប​នេះ​ កាន់​តែ​ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន។

ក្រោយ​មក​មិន​បាន​ប៉ុន្មាន​ផង​ ក្នុង​ឆ្នាំ​ ២០១៣​ លោក​បាន​បង្ហាញ​រាង​កាយ​ និង​សាច់ដុំ​ដ៏​មាំ​របស់​ខ្លួន​ ពេល​សម្ដែង​ក្នុង​រឿង​ "Incarnation of Money”។ ដោយឡែក​ ឆ្នាំ​ ២០១៥​ អ្នក​កំលោះ​ក៏​បាន​សម្រេច​ចិត្ត​ចូល​ជា​យោធា​តែម្ដង និង​ទើប​តែ​បញ្ចប់​កាតព្វកិច្ច​នេះ​ កាល​ពី​ខែ​កុម្ភៈ​ឆ្នាំនេះ។

មក​ដល់​វ័យ​ ២១​ឆ្នាំ​នេះ​ Ji Bin បាន​ប្រែប្រួល​ច្រើន​ ពី​ក្មេង​ប្រុស​ដ៏​គួរ​ឲ្យ​ស្រលាញ់​ មក​ជា​កំលោះ​សង្ហា​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​មិន​ណយ​ទេ​ពី​នារីៗ៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី