ពិភពលោកកំពុងចង់ដឹង ស្រ្តីរ៉ូបក្រហម អង្គុយក្នុងរថយន្តជាមួយ ពូទីន ជានរណា!

  • 2017-07-13 07:55:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ពូទីន ស្ទើរតែបង្ហាញមនុស្សស្រីថ្មីរបស់ខ្លួន ឲ្យពិភពលោកបានឃើញ
  • ពូទីន ចុះពីលើរថយន្ត និងដើរទៅបើកទ្វារឲ្យនាង

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌិមៀ ពូទីន (Vladimir Putin) បាន​ចំណាយ​ពេល​ទំនេរ ធ្វើដំណើរ​ទៅ​កាន់​ព្រះវិហារ​សំណព្វ​របស់​ខ្លួន នៅ​ភាគ​ខាងជើង នៃ​ប្រទេស​រុស្ស៊ី ដោយ​បាន​បើកបរ​រថយន្ត​ដោយ​ខ្លួន​ឯង ម៉ាក Mercedes ML ពណ៌ខ្មៅ​មួយ​គ្រឿង។

លោក ពូទីន បាន​ចត និង​ចេញ​ពី​រថយន្ត រួច​ដើរ​សំដៅ​ទៅ​បើក​ទ្វារ​ក្រោយ ឲ្យ​អ្នកដំណើរ​ស្រី​ដ៏​អាថ៌កំបាំង​របស់​ខ្លួន​ម្នាក់។ ប៉ុន្តែ នៅ​ចំណុច​នេះ អ្នកដំណើរ​ស្រី​នោះ ប្រហែល​ជា​បាន​មើល​ឃើញ​កាមេរ៉ា ហើយ​ហាក់​បី​ដូច​ជា​ធ្វើ​កាយវិការ ចង្អុល​បញ្ជា​ឲ្យ​ប្រធានាធិបតី​រូប​នេះ បិទ​ទ្វារ​រថយន្ត​វិញ។ មួយ​រំពេច​ក្រោយ​មក លោក ពូទីន បាន​បិទ​ទ្វារ​រថយន្ត រួច​ដើរ​ចូល​ទៅ​ក្នុង​ព្រះវិហារ​តែ​ម្នាក់​ឯង។

វីដេអូ​នៃ​ហេតុការណ៍​នោះ បាន​បង្ក​ឲ្យ​មាន​ការ​ចាប់អារម្មណ៍ និង​ងឿងឆ្ងល់​យ៉ាង​ខ្លាំង ហើយ​ក៏​មាន​ការ​សង្ស័យ​ជា​ច្រើន​ដែរ​ថា លោក ពូទីន កំពុង​នៅ​ជាមួយ​មនុស្ស​ស្រី​ថ្មី។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​លែងលះ​ជាមួយ​អតីត​ជំទាវ​ទី១ រុស្ស៊ី គឺ​លោកស្រី Lyudmila Putin រួចមក លោក ពូទីន ហាក់បីដូចជា​បាន​លាក់បាំង​ពី​ជីវិត​ផ្ទាល់ខ្លួន​របស់​លោក​ខ្លាំង​ណាស់។

គួរ​រំលឹក​ឲ្យ​ដឹង​ថា មាន​ការ​សង្ស័យ​មួយ បាន​កើតឡើង​អស់​រយៈពេល​ជិត​មួយ​ទសវត្សរ៍​មក​ហើយ ដោយ​និយាយ​ថា លោក ពូទីន មាន​ទំនាក់ទំនង​ជាមួយ​កីឡា​ការិនី​កាយសម្ព័ន្ធ និង​ជា​ម្ចាស់​មេដាយ​មាស​អូឡាំពិក Alina Kabaeva វ័យ ៣៤ ឆ្នាំ ហើយ​ពួកគេ​ទាំង ២ នាក់ ប្រហែល​ជា​មាន​កូន​ច្រើន​នាក់​ជាមួយ​គ្នា​ទៀត​ផង។

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌិមៀ ពូទីន

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​រុស្ស៊ី លោក Dmitry Peskov បាន​លុបបំបាត់​ពាក្យ​ចចាមអារ៉ាម និង​ចម្ងល់​ទាំងឡាយ ដោយ​អះអាង​ថា អ្នក​ដំណើរ​ស្រី​ខាង​លើ គឺ​ជា​សមាជិក​សន្តិសុខ​ម្នាក់​ប៉ុណ្ណោះ៕

សូមទស្សនាវីដេអូខាងក្រោម៖

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង