Samsung ជ្រុល​ដៃបង្ហាញ​ពី​រូបរាង​ Galaxy Note 8 មុន​ប្រកាស?

  • 2017-07-14 01:29:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ម៉ោង​មុន​នេះ​គណនី​ Twitter Exynos របស់​ Samsung បាន​បង្ហោះ​ចេញ​រូបភាព​មួយ​សន្លឹក​អំពី​ បន្ទះ​ឈីប​ Exynos 9 ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​មួយ​រូប​មួយ​សន្លឹក​នេះ​គឺ​ឃើញ​មាន​វត្តមាន​ស្មាតហ្វូន​មួយ​គ្រឿង​ដែល​គ្រប់​គ្នា​ជឿ​ថា​ជា Galaxy Note 8។

ទោះ​បី Samsung មិន​បាន​បញ្ជាក់​ពី​ម៉ូដែល​ស្មាតហ្វូន​ដែល​បង្ហាញ​ក្នុង​រូប​ក៏​ពិត​មែន ប៉ុន្តែ​ផ្អែក​តាម​ការ​មើល​ឃើញ​ផ្ទាល់។ ​ឃើញ​ថា​គែម​អេក្រង់​ផ្នែក​ខាង​លើ​មាន​រាង​ស្ដើង​ខុស​ពី Galaxy S8 និង មាន​ទទឹង​រាង​វែង​ជាង​អេក្រង់​ S8 ​ដូច​នេះ​ច្បាស់​ណាស់​ថា​វា​មិន​មែន​ជា​រូបរាង​របស់​ Galaxy S8/S8+ នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​គេ​ជឿ​ថា​ជា Galaxy Note 8 ព្រោះ​រូបរាង​នេះ​ស៊ី​គ្នា​ទៅ​នឹង​រូបភាព​លេច​ធ្លាយ​កន្លង​មក។

ដំណឹង​ចុង​ក្រោយ​បង្អស់​បាន​លើក​ឡើង​ថា​ Galaxy Note 8 នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី ២៣ ខែ​សីហា ដូច​នេះ​ជា​រឿង​សម​ហេតុ​សម​ផល​ដែល​ Samsung បោះ​តម្រុយ​ខ្លះៗ​ពី​ស្មាតហ្វូន​កំពូល​នេះ​ជា​មុន ដើម្បី​ជា​ធ្នាក់​ទាក់​ចិត្ត​ទស្សនិកជន៕

កុំភ្លេចចុច Like Page Sabay News Technology ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម