​​មើល​វីដេអូ​ Highlights ​ឆ្នាំ​មុន​ឡើង​វិញ​រវាង All Stars ប៉ះ​ SCG Muangthong

  • 2017-07-14 02:03:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ពី​ខែ​មករា ​ឆ្នាំ​​២០១៦ ក្រុម Cambodian All Stars ​បាន​ជួប​ក្រុម​ខ្លាំង​របស់​ថៃ​ SCG Muangthong United ហើយ​ពេល​នោះ​គឺ​ក្រុម​មក​ពី​ប្រទេស​ថៃ​មួយ​នេះ ​បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​​ក្រុម​តំណាង​ឲ្យ​កម្ពុជា ៤-៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ដោយ​ឡែក​នា​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៧ ក្រុម​ទាំង​ពីរ​ នឹង​ប៉ះ​គ្នា​ម្ដង​ទៀតក្នុង​ជំនួប​មិត្ត​ភាព​អន្តរជាតិ​ដដែល​ ដែលលើក​នេះ​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូច​គ្នា​​វេលា​ម៉ោង ៦:០០​នាទី​ល្ងាច​។

ក្រុម SCG Muangthong United

​ការ​ប្រកួត​នេះ​ក៏​មាន​លក់​សំបុត្រ​តម្លៃ ៥​ពាន់​រៀល​កន្លែង​គ្មាន​ដំបូល និង​តម្លៃ ១​ម៉ឺន​រៀល​កន្លែង​មាន​ដំបូង។ ​សំបុត្រ​​បាន​ចាប់​ផ្ដើម​លក់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៧ ​នឹង​បន្ត​លក់​រហូត​ដល់​ការ​ប្រកួត​ចាប់​ផ្ដើម ​ឬ​​បន្ត​លក់​ដល់​អស់​ចំនួន​សំបុត្រ។

សកម្មភាព​ហ្វឹកហាត់​របស់ Cambodian All Stars ថ្មីៗ​នេះ​

ក្រៅ​ពី​ការ​លក់​សំបុត្រ​ក៏​មាន​ដាក់​លក់​អាវ​​ដើម្បី​ជា​ការ​គាំទ្រ​ ដោយ​អាវ​មាន​.ក តម្លៃ ៦.៥​ ដុល្លារ​អាមេរិក និង​អាវ​.​ក​ មូល ​តម្លៃ​ ៥.៥ ដុល្លារ​អាមេរិក។ ក្រុម​បាល់ទាត់ SCG Muangthong United នឹង​មក​ដល់​ទឹក​ដី​កម្ពុជា​វេលា​ម៉ោង ៤:២០​ នាទី​ល្ងាច​នេះ៕

ខាង​ក្រោម​ជា​វីដេអូ Highlights នៃ​ការ​ប៉ះ​គ្នា​កាល​ពី​ឆ្នាំ​មុន​៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​