ស៊ីន យូប៊ីន ត្រៀម​ជ្រោង​ប្រជាប្រិយភាព​ឱ្យ​កាន់​តែ​ខ្ពស់​នា​ចុង​ឆ្នាំ​នេះ

  • 2017-07-14 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ជា​អតីត Freshie កញ្ញា ស៊ី​ន យូប៊ីន និយាយ​ថា​ខ្សែ​ភាពយន្ត​ភាគ​ដែល​មិន​ធ្លាប់​មាន​តែ​សោះ​សម្រាប់​ការ​សហការ​​សម្ដែង​រួម​គ្នា​រវាង​តារា​ខ្មែរ និង​តារា​ថៃ​គឺ​រឿង “ត្រីសូល៍” ត្រៀម​ចេញ​ថត និង​ត្រូវ​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ PNN នឹង​​ធ្វើ​ឱ្យ​ប្រជាប្រិយភាព​របស់​ខ្លួន​ខ្ពស់​ត្រដែត​នា​ចុង​ឆ្នាំ​នេះ។

តារា​សម្ដែង​វ័យ​ក្មេង​រូប​នេះ បង្ហាញ​ការ​ជឿជាក់​ដូច្នេះ ដោយ​កញ្ញា​សម្អាង​ទៅ​​ការ​ហាត់​សម​ជា​មួយ​គ្នា​កន្លង​មក​រវាង​តារា​ខ្មែរ ​និង​តារា​ថៃ ៣​គូ​ គឺ​មាន​ភាព​ស៊ី​ចង្វាក់​គ្នា​ជា​ខ្លាំង។ ម្យ៉ាង​សាច់រឿង​ដ៏​ជក់​ចិត្ត​ជា​ប្រភេទវាយ​ប្រហារ​នឹង​ធ្វើ​ឱ្យ​ទស្សនិកជន​ជក់ចិត្ត​ពេល​ដាក់​បញ្ចាំង។

ស៊ីន យ៉ូប៊ីន និង ខាត់ វៃហាំង

ខ្សែ​ភាពយន្ត​រឿង “ត្រីសូល៍” នឹង​ចូល​រួម​សម្ដែង​ដោយ​តារា​បីគូ មាន​ដូច​ជា ខាត់ វៃហាំង ស៊ីន យ៉ូប៊ីន យឹម ណារ៉ា និង តារា​ថៃ កញ្ញា Mai និង លោក Peth។ ខ្សែ​ភាពយន្ត​នេះ​បាន​ចំណាយ​ទុន​ផលិត​ច្រើន​សន្ធឹកសន្ធាប់ និង​ការ​សហការ​រួម​គ្នា​រវាង​អ្នក​ដឹក​នាំ​ខ្មែរ និង​ថៃ ដែល​ធ្វើ​ឱ្យ ស៊ីន យូប៊ីន ជឿជាក់​ថា​ទស្សនិកជន​នឹង​មិន​ធ្លាប់​ជួប​ប្រទះ​នោះ​ទេ​នា​ពេល​កន្លង។

តារាសម្តែងខ្មែរ-ថៃ ក្នុងរឿង «ត្រីសូល៍»

កញ្ញា ស៊ីន យូប៊ីន បញ្ជាក់​ថា នេះ​គឺ​ជា​សញ្ញា​មួយ​ទៀត​បង្ហាញ​ពី​ភាព​រីក​ចម្រើន​នៃ​វិស័យ​ភាពយន្ត​ខ្មែរ និង​ក៏​ជា​សញ្ញា​មួយ​បង្ហាញ​ថា តារា​ខ្មែរ​ក៏​អាច​មាន​សមត្ថភាព​ខ្ពស់​សម្ដែង​បាន​ល្អមិន​ចាញ់​តារា​បរទេស​នោះ​ទេ។ កញ្ញា​ស្នើ​ឱ្យ​ទស្សនិកជន​រង់ចាំ​ទស្សនា​ខ្សែ​ភាពយន្ត​នេះ និង​គាំទ្រ​ទាំង​អស់​គ្នា​ក្នុង​ន័យ​ធ្វើ​យ៉ាង​ណា​ឱ្យ​វិស័យភាពយន្ត​ខ្មែរ​កាន់​តែ​រីក​ចម្រើន។

កញ្ញា ស៊ីន យូប៊ីន ទើប​បញ្ចប់​ការថត​ភាពយន្ត «គ្រូពេទ្រ​ខ្ញុំ» ដោយ​ចាប់​ដៃ​គូ​ជា​មួយ​លោក ខាត់ វ៉ៃហាំង៕

អត្ថបទៈ ចរិយា

អត្ថបទថ្មី