សាយ សៀរ៉ា ប្រាប់​ពី​ប្រាក់​ចំណូល​ និង​ចំណាយ​ក្នុង​១​ខែ​ៗ ដឹងហើយ​ហួស​ចិត្ត

  • 2017-07-14 04:07:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាយ​ សៀរ៉ា បាន​ប្រាប់​ Sabay ថា​ ក្នុង​១​ខែ​ៗ​លោក​រក​ចំណូល​បាន​មិន​ក្រោម​ ២ ពាន់​ដុល្លារ​ឡើយ​តែ​ចំណាយ​ក៏​អស់​​ខ្ទង់​ពាន់​ដែរ​។

“​គិត​ទៅ​ប្រាក់​ចំណូល​ខ្ញុំ​​ក្នុង​មួយ​ខែ​ ខ្ញុំ​​រក​បាន​ចន្លោះ​ពី​ ២០០០ ដុល្លារ​ ទៅ​២៥០០ ដុល្លារ​ដែរ តែ​ខ្ញុំ​ក៏​ចំណាយ​ច្រើន​​ណាស់​ដែរ​ ចំណាយ​ទៅ​លើ​សាំង​ឡាន​ពីរ​ថ្ងៃ ​អស់​៣០​ ដុល្លារ​ និង​ចំណាយ​ទៅ​លើ​កម្ម​វិធី​ខួប​កំណើត ​អាពាហ៍ពិពាហ៍​ ជប់​លៀង​ផ្សេង​ៗ​ទៀត​ ក្នុង​មួយ​ខែ​យ៉ាង​ហោច​ណាស់​អស់​​ជាង​១០០០ ដុល្លារ​ដែរ​"។ សាយ សៀរ៉ា ថ្លែង​បញ្ជាក់​។

តារា​សម្ដែង​មក​ពី​ខេត្ត​កំពង់​ចាម​បន្ថែម​ថា​ ក្រៅ​ពី​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ​ខាង​លើ​ លោក​ត្រូវ​ចំណាយ​​ក្នុង​ការ​ព្យាបាល​ជំងឺ​ក្រពះ​ ២​ខែ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ថៃ​ម្ដង​។ មក​ដល់​ពេល​នេះ​ថ្លៃ​ព្យាបាល​ជំងឺ​ក្រពះ​អស់​ជាង​៥ ពាន់​ដុល្លារ​អាមេរិក​ហើយ ។ ដូច្នេះ​ចំណូល​ និង​ចំណាយ​បាន​ត្រឹម​តែ​ទប់​ទល់​ប៉ុណ្ណោះ​​ក្នុង​រយៈ​ពេល​នេះ​។

“សង្ឃឹម​ថា​នៅ​ថ្ងៃ​ខាង​មុខ​ អាច​រក​ចំណូល​បាន​សល់​ខ្លះ​ នៅ​ពេល​ដែល​សុខភាព​ខ្ញុំ​បាន​ជា​សះ​ស្បើយ​ ព្រោះ​សព្វ​ថ្ងៃ​នេះ​​ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​តែ​ឈឺ​ទៅ​បាន​ហើយ បើ​សុខ​ភាព​យើង​ល្អ​ហើយ​អ្វី​ៗ​ នឹង​កើត​ឡើង​តាម​ក្រោយ​"៕

ចុចអាន៖ជុំវិញ សាយ សៀរ៉ា

ចុចអាន៖កូន​តារា​ល្បីៗ​​១១​រូប​នេះ​បើ​ Cute ម្ល៉ឹងៗ​​អ្នក​ណា​មិន​ក្នាញ់!

ចុចអាន៖អបអរសាទរ​! បណ្ឌិត​ច្នៃ​ម៉ូដ​កម្ពុជា ឯម រៀម លើក​ពាន​នៅ ថៃ មុន​នេះ​បន្តិច

អត្ថបទ៖ ឆុង ស៊ីណាន