មក​មើល​អគារ​ប៊ូឌីញ "ស" ក្នុង​សម័យ​សម្ដេច​តា និង​បច្ចុប្បន្ន​មុន​កម្ទេច​ចោល

  • 2017-07-14 08:10:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ១៧​នេះ អគារ​ប៊ូឌីញ​ "ស" បន្សល់​ទុក​តាំង​សម័យ​សង្គម​រាស្ត្រ​និយម​នឹង​ចាប់​ផ្ដើម​កម្ទេច​ចោល​បណ្ដើរៗ​ហើយ បន្ទាប់​ពី​ប្រជាពលរដ្ឋ​រើ​ចេញ​អស់​។ ខាង​ក្រោម​នេះ​ជា​រូបភាព​អគារ​ដ៏​ចំណាស់​នេះ តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម និង​បច្ចុប្បន្ន​មុន​ពេល​បាត់​ពី Google Map៖

រូបភាពក្នុងសម័យសង្គមរាស្រ្តនិយម

រូបភាព៖ Bauwelt
រូបភាព៖ The Phnom Penh Post
រូបភាព៖ White Building Collective

រូបភាពបច្ចុប្បន្ន

បើ​តាម​ប្រវត្តិ​ អគារ​ដ៏​ចំណាស់​នេះ បាន​សាងសង់​ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម​ក្រោម​ព្រះរាជ​កិច្ច ដឹក​នាំប្រទេស​របស់​ព្រះ​បរម​រតនកោដ ព្រះបាទ​នរោត្ដម​សីហនុ ក្នុង​ពេល​ប្រទេស​ជាតិ​កំពុង​មាន​ការ​រីកចម្រើន​ខ្លាំង។ អគារ​នេះ សាងសង់​ដើម្បី​ធ្វើ​ជា​កន្លែង​ស្នាក់​នៅ​របស់​អ្នក​មាន​ជីវភាព​ធូរធារ​ក្នុង​សម័យ​នោះ ជា​ពិសេស​បាន​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ​កាន់​តែ​មាន​សម្រស់ និង​សោភ័ណភាព​ថែម​មួយ​កម្រិត​ទៀត ស្រប​ទៅ​តាម​ការ​រីកចម្រើន។

ក្រោយ​មក​អគារ​ប៊ូឌីញ ក៏​ដូចជា​ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​បោះ​បង់​ចោល ​ពេល​ប្រទេស​​ធ្លាក់​ចូល​ភ្នក់​ភ្លើង​សង្គ្រាម។ ក្រោយ​របប​ខ្មែរ​ក្រហម​ដួល​រលំ​ទើប​អគារ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​មក​ស្នាក់​នៅ​សា​ជា​ថ្មី​ រហូត​មក​ដល់​បច្ចុប្បន្ន។ ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​ទី ១៧ នេះ​ទៅ​អគារ​នេះ​នឹង​បាត់​រូបរាង​បន្តិច​ម្ដង​ក្រោយ ប្រជាពលរដ្ឋ​យល់​ព្រម​រុះរើ​ចេញ​ ដើម្បី​វាយ​កម្ទេច​ចោល​សាងសង់​អគារ​ថ្មី​វិញ៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម
អត្ថបទថ្មី