ទស្សនា​ភូមិអ្នក​នេសាទ ល្បីមាន​ទឹកថ្លាដូច​កញ្ចក់

  • 2017-07-14 08:39:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភូមិ​អ្នក​នេសាទ​ក្រីក្រ​មួយ​នៅ​​ប្រទេស​ម៉ាឡេស៊ី​ ត្រូវ​​គេ​មើល​ឃើញ​ថា មាន​ទឹក​ថ្លា​ដូច​កញ្ចក់​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ទៅ​​ទស្សនា​​ដល់​ទីនោះ​ហើយ តែង​តែ​ជាប់​ចិត្ត​មិន​ចង់​ត្រលប់​មក​វិញ។

អ្នក​ថត​រូប​សញ្ជាតិ​ស្វីស ​លោក Claudio Sieber បាន​ទៅ​ដល់​សហគមន៍​ជនជាតិ Bajau ​ក្បែរ​ទីក្រុង Semporna ប្រទេស​ម៉ាឡេស៊ី ​ដោយ​បាន​ឃើញ​ទិដ្ឋភាព​ផ្ទះ​ឈើ​​របស់​ប្រជា​នេសាទ​តូចៗ​​សង់​នៅ​លើ​​ផ្ទៃ​សមុទ្រ​ដែល​មាន​ទឹក​​ថ្លា​​​ឈ្វេង​ដ៏​ធំ​ល្វឹងល្វើយ ​ប្រៀប​បាន​​នឹង​កញ្ចក់​ក្បែរ​កូន​កោះ​តូច​ៗ។

សហគមន៍ Bajau ​ បាន​រួម​បញ្ចូល​ជន​ជាតិ​ភាគតិច​​ជា​ច្រើន​មក​ពី​ប្រទេស​ហ្វីលីពីន និង​អាស៊ីអាគ្នេយ៍។​ អ្នក​ភៀស​ខ្លួន​ពី​​ហ្វីលីពីន ​គឺ​ដោយ​សារ​កើត​​មាន​ជម្លោះ​រវាង​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​មូស្លីម​ម៉ូរ៉ូ។

ផ្ទះ​របស់​ពួក​គេ​សង់​តូច​ៗ​ពី​​ឈើ​មិន​មាន​ភាព​រឹងមាំ​ឡើយ។ មូលហេតុ​ដែល​មិន​សង់​ផ្ទះ​លើ​ដីគោក​ ព្រោះ​ពួក​គេ​មិន​មាន​សិទ្ធិ​ជា​ពលរដ្ឋ​ម៉ាឡេស៊ី ហើយ​កូន​​ៗ​ក៏​មិន​អាច​​ចូល​រៀន​បាន​ដែរ​។ ពួក​គេ​​បាន​ត្រឹម​តែ​​​រៀន​មុជទឹក នេសាទ បរបាញ់​សត្វ និង​សុំ​របស់​របរ​បន្តិច​បន្តួច​ពី​ភ្ញៀវ​ទេសចរ។

មុខ​របរ​ប្រចាំ​ថ្ងៃ គឺ​ពួក​គេ​ចេញ​នេសាទ​នៅ​ពេល​ព្រឹក​ក្បែរ​ៗ​កោះ និង​ត្រលប់​ចូល​ផ្ទះ​វិញ​រៀប​ចំ​អាហារ​​នា​ពេល​ល្ងាច៕ តោះ​​ទៅ​ទស្សនា​​ទិដ្ឋភាព​​ដូច​ខាង​ក្រោម៖

ប្រភព៖ Barcroft   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម