រំលឹក​តារាស្រី ៨រូប ​ធ្លាប់​ថត​ជាមួយ​​ពស់​​ដោយ​ឥត​ញញើត

  • 2017-07-16 23:17:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ព្រេង​និទាន​ខ្មែរ​​ទាក់​ទង​នឹង​ពស់​កេង​កង​ត្រូវ​បាន​យក​មក​ថត​​​ជា​ភាពយន្ត​ជា​បន្ត​បន្ទាប់ ពោល​តាំង​ពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ។ រឿង​នោះ​មាន​ដូច​ជា ​ជា​រឿង​​"ពស់​កេង​កង" ​រឿង"​កូន​ពស់​កេង​កង" និង រឿង ​"ចៅ​ពស់​​កេង​កង" ជាដើម។ ថ្ងៃ​នេះ​Sabay សូម​នាំ​អារម្មណ៍​​ទស្សនិកជន​ទៅ​ស្គាល់​តារា​ស្រី ៨រូប ​ដែល​​ធ្លាប់​សម្ដែង​ជាមួយ​ពស់៖

១/ អ្នក​ស្រី ឌីសាវ៉េត និង លោក គង់​សំអឿន ថត​នៅ​ឆ្នាំ១៩៧៤ ក្នុង​រឿង”ពស់​កេង​កង"។

២/ អ្នក​នាង អម្ពរ ទេវី និង លោក ទេព រិនដារ៉ូ ថត​ក្នុង​អំឡុង​ឆ្នាំ១៩៩៩-២០០០ក្នុង​រឿង ”កូន​ពស់​កេង​កង”។

៣/ អ្នក​នាង ដាញ់ ម៉ូនីកា ថត​ក្នុង​អំឡុង​ឆ្នាំ ១៩៩៨-២០០០ ជាមួយ​តារាចម្រៀង នីកូ ក្នុង​រឿង ”កូន​ពស់​កេង​កង”។

៤/ អ្នក​នាង ចន ច័ន្ទលក្ខិណា និង ម៉េង ប៊ុនឡូ ថត​នៅ​ក្នុង​អំឡុង​ឆ្នាំ២០០៤-២០០៥ ​រឿង "ចៅ​ពស់​កេង​កង"។

៥/ តារា​សម្ដែង ពេជ្រ ច័ន្ទ​បរមី និង​​តារា​ថៃ វីណៃ ក្រៃបុត្រ ថត​ក្នុង​អំឡុង​ឆ្នាំ ១៩៩៩-២០០០ រឿង"កូន​ពស់​កេង​កង")។

៦/ ដូង ម៉ានិច និង កំពូល​តារា​សម្ដែង ទេព រិនដារ៉ូ ថត​ក្នុង​ឆ្នាំ២០១៧ ក្នុង​រឿង"ពស់​កេង​កង"។

៧/ ម៉ាក សែនសូនីតា និង ញ៉ែម សុគន្ធ ថត​ក្នុង​​ឆ្នាំ២០១៧ ក្នុង​រឿង​"កូន​ពស់​កេង​កង"។

៨/ កុមារី ជួលី សម្ដែង​ជាកូន​ពស់​កេងកង​ក្នុង​រឿង "ពស់​កេង​កង" ឆ្នាំ ២០១៧៕

អត្ថបទៈ ស៊ុនហួត