​សោក​ស្ដាយ​បេក្ខជន​ និង​ បេក្ខនារី​គ្មាន​ឱកាស​ឆ្លង​ទៅ​កាន់​វគ្គ​បន្ទាប់​យប់​មិញ

  • 2017-07-15 03:12:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន​ និង​បេក្ខនារី​ចំនួន​១០​រូប​ត្រូវ​បាន​​ធ្លាក់​​ចេញ​ពី​ការ​ប្រកួត​ដើរ​ម៉ូដ​យប់​មិញ​នៅ​ក្លឹប​ GL ក្រោម​ការ​ដាក់​ពិន្ទុ​យ៉ាង​សុក្រឹត​​ពី​គណៈកម្មការ​ទាំង​៤​រូប​។

ក្រោយ​ពី​​បេក្ខជន​ និង​បេក្ខនារី​ទាំង​១០ រូប​របូត​ចេញ​ពី​កម្ម​វិធី​ធ្វើ​ឲ្យ​គណៈកម្មការ​ និង​អ្នក​ដែល​ទស្សនា​នៅ​ទីនោះ​ផ្ទាល់​មាន​អារម្មណ៍​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ផង​ដែរ​ចំពោះ​លទ្ធ​ផល​មួយ​នេះ​។

ទឹម រដ្ឋា ​ដែល​ជា​គ្រូ​បង្វឹក​ និង​ជា​គណៈកម្មការ​មួយ​រូប​បាន​លើក​ឡើង​ថា​៖ "​បើ​សិន​ជា​អាច​ក្នុង​ចិត្ត​បង​ ….បង​ចង់​ឲ្យ​ប្អូន​ៗ​ទាំង​អស់​គ្នា​ជាប់ ​មិន​ចង់​ឲ្យ​អ្នកណា​ម្នាក់​ធ្លាក់​ចេញ​ពី​កម្មវិធី​ឡើយ តែ​នេះ​គឺ​ជា​ការ​ប្រឡង​ បង​ដាក់​ពិន្ទុ​ទៅ​លើ​ការ​ដើរ​ ការ​លេង​ទឹក​មុខ​ និង​ភាព​រួស​រាយ​ ទៅ​តាម​សមត្ថភាព​របស់​ប្អូន​"។

ទោះ​បី​ជា​បេក្ខជន​ និង​បេក្ខនារី​ចំនួន​១០​រូប​​​គ្មាន​ឱកាស​ទៅ​វគ្គ​បន្ទាប់​ទៀត​ក្ដី​ ទឹម រដ្ឋា បាន​ជំរុញ​លើក​ទឹក​ចិត្ត​ចំពោះ​ពួក​គេ​ទាំង​១០​រូប​កុំ​ឲ្យ​អស់​សង្ឃឹម​រង​ចាំ​ការ​ប្រឡង​នៅ​ឱកាស​ក្រោយ​ទៀត​។

ដោយ​ឡែក​ចំពោះ​គ្រូ​បង្វឹក​មួយ​រូប​ទៀត​ និង​ជា​គណៈកម្មការ​ អ៊ុន សិទ្ធា បន្ថែម​ថា លោក​សង្ឃឹម​លទ្ធផល​ដែល​ប្រកាស​ចេញ​ទៅ​បេក្ខជន​ និង​បេក្ខនារី​ដែល​ធ្លាក់​អាច​ទទួល​យក​បាន​ ​ព្រោះ​នេះ​គឺ​ជា​ការ​ដាក់​ពិន្ទុ​យ៉ាង​ត្រឹម​ត្រូវ​យ៉ាង​សុក្រឹត​ពី​គណៈកម្មការ​ទាំង​៤​រូប​។

“​ទោះ​បី​ជា​ប្អូន​ៗ​ទាំង​ ១០ រូប​មិន​អាច​ឆ្លង​ទៅ​កាន់​​វគ្គ​បន្ទាប់​ក្ដី​តែ​ពួក​យើង​ នៅ​តែ​ស្រឡាញ់​រាប់​អាន​គ្នា​បន្ត​ទៀត​ ​ព្រោះ​ប្អូន​ៗ​មិន​ទាន់​អស់​ឱកាស​ទេ​ ព្រោះ​ខ្ញុំ​ទម្រាំ​មាន​ថ្ងៃ​នេះ​ឆ្លង​ កាត់​វគ្គ​ធ្លាក់​ ជា​ច្រើន​ អញ្ចឹង​សូម​ប្អូន​ៗ​កុំ​អស់​សង្ឃឹម​"។ អ៊ុន សិទ្ធា បញ្ជាក់​។

គួរ​បញ្ជាក់​ថា​ ក្រោយ​ពី​ជម្រុះ​​អ្នក​ដើរ​បង្ហាញ​ម៉ូដ​ប្រុស​ស្រី​១០ នាក់​ចេញ​កាល​ពី​យប់​មិញ​​នៅ​ស្រី​ស្រស់​ប្រុស​ស្អាត​ចំនួន​២០ រូប​ទៀត​ នឹង​ត្រូវ​ធ្វើ​ធ្វើ​ការ​ជម្រុះ​នៅ​​ថ្ងៃ​ទី​២១​ ដែល​ជា​វគ្គ​បន្ទាប់៕​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន