យុវជន​កម្ពុជា​ ​ឈ្នះ​មេដាយ​វិទ្យាសាស្ត្រ​ ​១៤​ ​គ្រឿង​ពី​វៀតណាម

  • 2017-07-15 07:13:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្សានុសិស្ស​តំណាង​កម្ពុជា​ ​មក​ពី​ ​៦​ ​វិទ្យាល័យ​ទូទាំង​រាជធានី​ខេត្ត​ ​បាន​ឈ្នះ​មេដាយ​ចំនួន​ ​១៤​ ​គ្រឿង​ ​មាន​ដូច​ជា​ ​មាស​ ​១​ ​គ្រឿង​ ​ប្រាក់​ ​១០​ ​គ្រឿង​ ​និង​សំរឹទ្ធ​ ​៣​ ​គ្រឿង​ ​ពី​ការ​ប្រកួតប្រជែង​អ្នក​វិទ្យាសាស្ត្រ​វ័យ​ក្មេង​អាស៊ាន​បូក​បី​ ​លើក​ទី​ ​៦​ ​(6th ASEAN Plus Three Junior Science Odyssey – APT JSO)​ ​ក្របខ័ណ្ឌ​សិស្ស​អាយុ​ពី​ ​១៣​ ​ដល់​ ​១៥​ ​ឆ្នាំ​ ​លើ​ប្រធាន​បទ​ ​«ថាមពល​កើត​ឡើង​វិញ​សម្រាប់​ទ្រទ្រង់​ជីវិត» នៅ​ប្រទេស​វៀតណាម​ ​ពី​ថ្ងៃ​ទី​ ​១០​ ​ដល់​ ​១៥​ ​ខែ​ ​កក្កដា​ ​ឆ្នាំ​ ​២០១៧។

យុវសិស្សជយលាភី​របស់​កម្ពុជា​

ការ​ប្រកួត​នេះ​ ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​វៀតណាម ដើម្បី​អបអរ​ខួប​ទី​ ៥០​ ​ឆ្នាំ​នៃ​ការ​បង្កើត​ឡើង​នៃ​អាស៊ាន។ សិស្ស​មកពី​ប្រទេស​អាស៊ាន​បូក​បី​ ​ចំនួន​ ​១២០​ ​រូប​ ​បាន​ចូលរួម​ប្រកួត​ ​ហើយ​ក្នុង​នោះ​មាន​សិស្ស​មកពី​ស៊ុយអែត និង​តៃវ៉ាន់​ ​ផង​ដែរ​ក្នុង​នាម​ជា​ភ្ញៀវ។ ព្រឹត្តិការណ៍​ដែល​រៀបចំ​តាំង​ពី​ឆ្នាំ​ ​២០១២​ ​នេះ​មាន​ការ​ប្រកួត​ដូចជា​ការ​បង្ហាញ​ជា​ ​Poster​ ​និង​ការ​ប្រកួត​ប្រជែង​ជំនាញ​ពិសោធន៍​ជាដើម។

ចំពោះ​យុវសិស្សជយលាភី​របស់​កម្ពុជា​មាន​ដូច​ជា​ ​៖

១. យុវសិស្ស ពៅ ខេមរក្សា វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ទទួល​បាន​មេដាយ​មាស​ ​០១​ ​គ្រឿង​ ​និង​មេដាយ​ប្រាក់ ០២​ ​គ្រឿង

២. យុវសិស្ស លី គីមហៀក វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​ព្រែកតាដួង​ ​ខេត្ត​កណ្ដាល​ ​ទទួល​បាន​មេដាយ​ប្រាក់ ០២​ ​គ្រឿង​ ​និង​មេដាយ​សំរឹទ្ធ​ ​០១​ ​គ្រឿង

៣. យុវសិស្ស ចន្ទ ជីវីបវរ វិទ្យាល័យ​មង្គលបូរី​ ​ខេត្ត​បន្ទាយមានជ័យ​ ​ទទួល​បាន​មេដាយ​ប្រាក់​ ​០១​ ​គ្រឿង និង មេដាយសំរឹទ្ធ​ ​០១​ ​គ្រឿង

៤. យុវសិស្ស លី សុវណ្ណឡេង វិទ្យាល័យ​យូ អែស អេ ខេត្ត​បាត់ដំបង ទទួល​បាន​​មេដាយ​ប្រាក់​ ​០១​ ​គ្រឿង​ ​និង​មេដាយ​សំរឹទ្ធ​ ​០១​ ​គ្រឿង

៥. យុវសិស្ស លីម ធានឡាយ​ ​វិទ្យាល័យ​ញឹមវណ្ណដា ពារាំង ខេត្ត​ព្រៃវែង ទទួល​បាន​មេដាយ​ប្រាក់ ​ ​០២​ ​គ្រឿង

៦. យុវសិស្ស​ ​សេង លាងហាក់​ ​វិទ្យាល័យ​ព្រះមុនីវង្ស​ ​ខេត្តបាត់​ដំបង​ ​ទទួល​បាន​មេដាយ​ប្រាក់​ ​០២​ ​គ្រឿង៕

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី