ចង់​លក់ iPhone/iPad ពេល​ណា ទើប​មិន​សូវ​ខាត​ច្រើន?

  • 2017-07-16 04:18:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone និង​ថេបប្លែត​ iPad ​ជា​​ផលិតផល​​ដ៏​ល្បី​របស់ Apple ដែល​មាន​ទីផ្សារ​ប្រើប្រាស់​​មមាញឹក​​ពេល​បច្ចុប្បន្ន។​ អ្នក​លក់​ចេញ​ទិញ​ចូល​ ​អ្នក​ចូលចិត្ត​​ឡើង​ស៊េរី​គឺ​ពេញនិយម​តែ​ម្តង​យីហោ​​ក្រុមហ៊ុនផ្លែ​ប៉ោម​នេះ​​។ Sabay ណែនាំ​ពី​ពេល​វេលា​ដ៏​សម​ប្រកប សម្រាប់អ្នក​ដែល​ចង់​លក់​ចេញ​នូវ​ឧបករណ៍​របស់ Apple ជៀសវាង​ការ​ខាតបង់​ច្រើន។

ឧបមា​ថា​អ្នក​ទិញ iPhone 7 Plus កាល​ពី​ចុង​ឆ្នាំ​ ២០១៦ ហើយ​អ្នក​មាន​បំណង​លក់​ចេញ ដោយ​មិន​ចង់​ខាតបង់​ថ្លៃ​ដើម​ច្រើន បែប​នេះ​អ្នក​គួរ​លក់​មុន​អំឡុង​ខែ​កញ្ញា ព្រោះ​ជា​រៀងរាល់​ឆ្នាំ Apple មាន​ព្រឹត្តិការណ៍​ដាក់​បង្ហាញ iPhone របស់​ខ្លួន នៅ​អំឡុង​ខែ​កញ្ញា ជៀសវាង​អ្នក​ដែល​ទិញ​របស់​ពី​យើង ផ្ដើម​​មាន​លេស​ថា​ iPhone ម៉ូដែល​ថ្មី​ចេញ​មក​ហើយ អ៊ីចឹង​ពួក​គេ​មិន​ហ៊ាន​ទិញ​របស់​អ្នក​​ក្នុង​តម្លៃ​ថ្លៃ​ពេក​នោះ​ទេ។

ចំពោះ iPad វិញ​ក៏​មិន​ខុស​គ្នា ចូល​ដល់​ជំនាន់ iPad Pro ក្រុមហ៊ុន Apple រមែង​ដាក់​បង្ហាញ​ពពួក iPad ស៊េរី​ក្រោយ​របស់​ខ្លួន​ នា​ខែ​មិថុនា ព្រឹត្តិការណ៍ WWDC មាន​រៀង​រាល់​ឆ្នាំ។ ប្រិយមិត្ត​ដែល​មាន iPad គួរ​លក់​ចេញ​នៅ​អំឡុង​មុន​ខែ​មិថុនា​ ធ្វើ​បែប​នោះ​អ្នក​មិន​សូវ​ខាត​ច្រើន​ ដូច​លក់​ក្រោយ​ថ្ងៃ​ចេញ​ iPad ម៉ូដែល​ថ្មី​ឡើយ។

ការ​រៀបរាប់​ខាង​លើ មិន​សំដៅ​តែ​លើ​ការ​លក់ iPhone/iPad ជំនាន់​ក្រោយៗ​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ​វា​ជា​អ្វី​ដែល​អ្នក​គួរ​ចងចាំ​ជានិច្ច​ ព្រោះ​តម្លៃ​របស់​ឧបករណ៍​នីមួយៗ ទាំង​ស៊េរី​ចាស់​និង​ថ្មី នឹង​ធ្លាក់​ចុះ​បន្ត​បន្ទាប់​​គ្នា​ទៅ​តាម​ដំណាក់​កាល​នៃ​ការ​ដាក់​បង្ហាញ។

ចុច​អាន​បន្ត​

អត្ថបទ៖ កៅ រក្សា