Man City ឆក់​បាន​ខ្សែ​បម្រើ​ប្រេស៊ីល ​​វ័យ​ក្មេង​មួយ​រូប​​ទៀត​ហើយ

  • 2017-07-16 07:14:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City ​​បាន​ចំណាយ​អស់ ១០​លាន​ផោន​ក្នុង​ការ​នាំ​យក​​ខ្សែ​បម្រើ​វ័យ​ ១៩​ឆ្នាំ​ Douglas Luiz ដែល​មាន​សញ្ជាតិ​ប្រេស៊ីល​របស់​ក្លឹប Vasco Da Gama ក្នុង​កុង​ត្រា​រយៈ​ពេល​ ៥​ឆ្នាំ។

​កីឡាករ​វ័យ ១៩​ឆ្នាំ​នេះ​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា ​មិន​ទាន់​បង្ហាញ​ខ្លួន​លេង​ឲ្យ Man City នោះ​ទេ ​គឺ​រូប​គេ​ត្រូវ​បាន​ក្លឹប Girona នៃ​ប្រទេស​អេស្ប៉ាញ​ខ្ចី​ជើង​សិន រហូត​ដល់​កីឡាករ​រូប​នេះ​អាច​មាន​សមត្ថភាព​ខ្ពស់​បំផុត​ទើប​មក​លេង​នៅ Man City។

លោក Txiki Begiristain នាយក​ក្លឹប​ Man City បាន​បង្ហាញ​ក្ដី​រំភើប​ចំពោះ​ការ​មក​ដល់​របស់​កីឡាករ​វ័យ​ក្មេង​រូប​នេះ ហើយ​បាន​និយាយ​ថា ៖«​យើង​មាន​សេចក្ដី​រីក​រាយ និង​​សូម​ស្វាគមន៍ Douglas។ គេ​​នឹង​ក្លាយ​ជា​កីឡាករ​មាន​សក្ដានុពល​​ខ្លាំង ហើយ​គ្រប់​គ្នា​នៅ​ទី​នេះ​កំពុង​ទន្ទឹង​ចាំ​មើល ​និង​ជួយ​អភិវឌ្ឍ​​គាត់​ឲ្យ​មាន​ភាព​ជឿនលឿន​ក្នុង​ការ​ប្រកួត»។

Douglas Luiz

Manchester City នឹង​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​បន្ថែម​ទៀត​​ អំពី​​វិធី​ក្នុង​ការ​បណ្ដុះ​បណ្ដាល​កីឡាករ​វ័យ​ក្មេង​រូប​នេះ​​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ Douglas Luiz ​​ជា​កីឡាករ​ទី​៤ របស់​ Man City ដែល​​នាំ​ចូល​​រដូវ​កាល​នេះ​​ បន្ទាប់​ពី​​ខ្សែ​បម្រើ Bernardo Silva ពី​ Monaco ​អ្នក​ចាំទី Ederson Moraes ពី​ Benfica និង​ខ្សែ​ការពារ​ Kyle Walker ពី ​Spurs៕ ​​​​​

ប្រភព៖ ESPN FC | Fox Sports Asia   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី