គ្រូ​ A.C. Milan ថា Bonucci និង Ramos គឺ​ជា​ខ្សែ​ការពារ​កណ្ដាល​ខ្លាំង​ជាង​គេ​លើ​លោក

  • 2017-07-17 02:06:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ A.C. Milan លោក Vincenzo Montella រីករាយ​ធ្វើ​ការ​ជា​មួយ​កីឡាករ​ថ្មី Leonardo Bonucci និង​បាន​ប្រៀបធៀប​កីឡាករ​រូប​នេះ​ជា​ខ្សែ​ការពារ​កណ្ដាល​ល្អ​ជាង​គេ​លើ​លោក​ជាមួយ Sergio Ramos។

លោក Vincenzo Montella

ខ្សែ​ការពារ​កណ្ដាល​អ៊ីតាលី Bonucci វ័យ​៣០​ឆ្នាំ​បាន​ធ្វើ​ការ​ផ្ទេរ​មក​កាន់​កីឡដ្ឋាន San Siro បន្ទាប់​ពី​ចាកចេញ​ពី​ក្រុម​ជើងឯក Serie A Juventus ក្នុង​តម្លៃ​ខ្លួន​៣៥​លាន​ផោន ជាមួយ​កិច្ចសន្យា​៥​ឆ្នាំ។ កីឡាករ​សម្បូរ​បទពិសោធន៍​រូប​នេះ​ជា​កីឡាករ​ចុងក្រោយ​គេ​បង្អស់​​មក​ដល់​ទីក្រុង Milan បន្ទាប់​ពី​ក្លឹប​បាន​ទិញ​កីឡាករ​ជា​ច្រើន​ក្រោម​ការ​វិនិយោគ​របស់​ប្រធាន​ក្លឹប​សញ្ជាតិ​ចិន Li Yonghong។

អ្នក​ចាត់ការ Montella មាន​ក្ដី​រំភើប​​ជា​ខ្លាំង​ដែល​បាន​ដឹកនាំ​កីឡាករ​ធ្លាប់​ឈ្នះ​ពាន Serie A ៨​រដូវ​កាល។ អំឡុង​ពេល​ដំណើរ​ទេសចរណ៍​របស់ Milan នៅ​អាស៊ី Montella បាន​និយាយ​ថា៖ " Bonucci គឺ​ជា​កីឡាករ​មាន​បទពិសោធន៍​ក្រាស់ក្រែល​នៅ​អន្តរជាតិ។ តាម​រយៈ​បច្ចេកទេស ខ្ញុំ​គិត​ថា​គេ​និង Sergio Ramos​គឺ​ជា​ខ្សែ​ការពារ​កណ្ដាល​ខ្លាំង​ជាង​គេ​លើ​លោក​។

ក្រៅ​ពី Bonucci ឆ្នាំ​នេះ A.C. Milan បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ទិញ​កីឡាករ​ល្អ​ថ្មីៗ​ចូល​ដូច​ជា Andre Silva, Ricardo Rodriguez, Hakan Calhanoglu, Andrea Conti, Franck Kessie, Fabio Borini និង Mateo Musacchioជា​ដើម៕

ចុចអាន៖

​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ