ខាំ​ ខ្លា​នាង៖ ជាតិ​នេះ​បាន​ល្បី​ត្រឹម​លោក​គ្រូ​ បឺត ខាំ អស់ចិត្ត​ហើយ

  • 2017-07-17 07:37:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខាំ​ ខ្លា​នាង សិស្ស​​អតីត​​អ្នក​ប្រដាល់​ល្បី​ឈ្មោះ បឺត ខាំ បង្ហើប​ពី​គោល​បំណង​នា​ថ្ងៃ​អនាគត​ថា បាន​​ល្បី​​ប្រហែល​​លោក​គ្រូ​​របស់​ខ្លួន​ក៏​អស់​ចិត្ត​ដែរ។

ខាំ​ ខ្លា​នាង

​ឆ្លើយ​ជា​មួយ​ Sabay ​ក្រោយ​​យក​ឈ្នះ​កីឡាករ​ថៃ Wanphichit ​នៅ​សង្វៀន PNN ​ក្នុង​កម្មវិធី​សង្វៀន​អ្នក​ប្រយុទ្ធ​កាល​ពី​ម្សិល​មិញ​នេះ​ ខ្លា​នាង បាន​ឲ្យ​ដឹង​ថា ខ្លួន​​មើល​​​ បឺត ខាំ​ វៃ​តាំង​​ពី​នៅ​អាយុ​ជាង ១០​ឆ្នាំ។ ​បឺត ខាំ​ ជា​និមិត្តរូប​របស់​ខ្លួន និង​ជា​គ្រូ​បង្វឹក​ល្អ​ម្នាក់ ដែល​ធ្វើ​ឲ្យ​គេ​អាច​ឡើង​សង្វៀន​ប៉ះ​អ្នក​ខ្លាំង​មក​ពី​ថៃ​ដូច​សព្វថ្ងៃ។

​កីឡាករ​វ័យ ២២​ឆ្នាំ​រូប​នេះ​បន្ថែម​ថា លោក​គ្រូ​របស់​គេ​​​មាន​កម្រិត​ក្បាច់​គុន​ល្អ ទាំង​បច្ចេកទេស​​ ល្បឿន​ញាក់ ហើយ​វ៉ៃ​ចេញ​គឺ​ធ្ងន់​ល្អ​គ្រប់​ក្បាច់។ ​គ្រូ​​​របស់​ ខ្លានាង ប្រាប់​​ថា​ ក្បាច់​គុន​របស់​គេ​បច្ចុប្បន្ន​មាន​ត្រឹម​​ ៥០​% ​នៃ​ក្បាច់​គុន​របស់​ បឺត ខាំ​ ពី​មុន​ប៉ុណ្ណោះ ដូច្នេះ​បើ​ចង់​ល្បី​ដូច​​គ្រូ​របស់​គេ​ ត្រូវ​ចំណាយ​ពេល​​ច្រើន​ទៀត ​ដើម្បី​ហាត់​រៀន​បន្ថែម។

​ខាំ​ ខ្លា​​នាង បាន​ចូល​ហ្វឹកហាត់​ជា​មួយ​ បឺត ខាំ ៧​ឆ្នាំ​មក​ហើយ​ពោល​គឺ​តាំង​ពី​ឆ្នាំ​២០១០។ កីឡាករ​រូប​នេះ​​​ទើប​ទទួល​ការ​ចាប់​អារម្មណ៍​​ពី​សំណាក់​អ្នក​គាំទ្រ​គុន​ខ្មែរ​មួយ​រយៈ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​រូប​គេ​សាង​ស្នាដៃ​​ឈ្នះ​ដៃ​គូ​បរទេស​ជា​បន្ទាប់៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​