Isco គំរាម​ទៅ​ Barcelona បើ​ Real ​ចង់​ទិញ​កីឡាករ​ម្នាក់​នេះ​

  • 2017-07-17 03:39:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Isco គំរាម​ទៅ​ចូល​រួម​ជាមួយ​ Barcelona ដោយ​គ្មាន​តម្លៃ​ខ្លួន​បើ​​ Real Madrid នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​បាន​ Eden Hazard ពី​ Chelsea។

Isco

វត្តមាន​របស់​ Hazard អាច​ជះ​ឥទ្ធិពល​ដល់​តំណែង​ជម្រើស​ដំបូង​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​។ Isco ស៊ុត​បញ្ចូល​ទី​បាន​១១​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​៤២​ប្រកួត​កាល​ពី​រដូវ​កាល​ចាស់។ រូប​គេ​គឺ​ជា​តួ​អង្គ​សំខាន់​ជួយ​ Real ឈ្នះ​ La Liga និង​ Champions League។​

កីឡាករ​វ័យ​២៤​ឆ្នាំ​​សល់​កុងត្រា​តែ​១២​ខែ​ទៀត​ប៉ុណ្ណោះ​ជាមួយ​ Real ខណៈ​កុងត្រា​ថ្មី​មិន​ទាន់​បាន​បន្ត​នៅ​ឡើយ ​អាច​ធ្វើ​ឲ្យ ​Isco ចាកចេញ​ទៅ​ចូលរួម​ជាមួយ​ Barca ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​ចុង​រដូវ​កាល។ ដោយ​ឡែក​ Hazrd វិញ​គឺ​ជា​គោលដៅ​របស់​ក្រុម​លោក Zidane ច្រើន​រដូវ​កាល​មក​ហើយ។ អ្នក​នាំ​លេង​សញ្ជាតិ​បែលហ្សិក​ស៊ុត​បញ្ចូល​ទី​បាន​ ១៦គ្រាប់​ជួយ​ Chelsea ឈ្នះ​ពាន​ Premier League​៕

ប្រភព៖ 90min   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី