បើ​មិន​ចង់​ឲ្យ​ឡាន​ឆាប់​អស់​អាគុយ​ ​គួរ​ធ្វើ​វិធី​ទាំង​នេះ

  • 2017-07-18 01:16:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាគុយ​ ​គឺ​ជា​គ្រឿង​ក្នុង​សំខាន់​មួយ​សម្រាប់​ផ្ដើម​ដំណើរ​ការ​ថាមពល​អគ្គិសនី​នៅ​ក្នុង​រថយន្ត​ដើម្បី​ទៅ​ដំណើរការ​ម៉ាស៊ីន​។ ​ជា​ទូទៅ​អាគុយ​មួយ​គ្រាប់​ដែល​មាន​តម្លៃ​ប្រមាណ​ ​៨០​ ​ដុល្លារ​ ​អាច​ប្រើ​បាន​ប្រមាណ​ ​៥​ ​ឆ្នាំ​ ​ប៉ុន្តែ​អាច​ឆាប់​ ​ឬ​យូរ​ជាង​នេះ​អាស្រ័យ​លើ​ការ​ប្រើប្រាស់។

នេះ​ជា​អ្វី​ដែលអ្នក​ត្រូវ​ដឹង​សម្រាប់ការ​ប្រើប្រាស់​អាគុយ​រថយន្ត​បាន​​ត្រឹមត្រូវ​ ​នឹង​អាច​ប្រើ​បាន​យូរ ៖

មិន​គួរ​បើកបរ​ក្នុង​រយៈ​ចម្ងាយ​ជិត​ពេក

ការ​បើកបរ​ក្នុង​រយៈ​ចម្ងាយ​ជិត​ពេក​ធ្វើ​ឲ្យ​វដ្ដ​របស់​អាគុយ​មិន​ឋិតថេរ​ ​ហើយ​ធ្វើ​ឲ្យ​មាន​តែ​បន្ទុក​អគ្គិសនី​ចេញ​ពី​អាគុយ​ដែល​បណ្ដាល​ឲ្យ​ឆាប់​អស់​។ ​ប្រសិន​ការ​បើកបរ​រយៈ​ចម្ងាយ​ឆ្ងាយ​ រថយន្ត​នឹង​ប្រើប្រាស់​អគ្គិសនី​ចេញ​ពី​ម៉ាស៊ីន​មួយ​ចំណែក​ ​ហើយ​អាគុយ​អាច​សាក​ថាមពល​ពី​អគ្គិសនី​ម៉ាស៊ីន​ថែមទៀត​ផង​ ​(សម្រាប់​អាគុយ​ស្ងួត)។

មិន​ត្រូវ​ទុក​ឲ្យ​ក្បាល​អាគុយ​ ​និង​ក្បាល​ខ្សែ​ចម្លង​ឡើង​ច្រេះ

ច្រេះ​ ​គឺ​ជា​ផ្សិត​ស៊ី​លោហៈ​ធាតុ​ដែល​កើត​ចេញ​ពី​ការ​សើម​យូរ​ ​ឬ​បៀមទឹក​ ​ហើយ​វា​នឹង​ធ្វើ​ឲ្យ​ចរន្ត​អគ្គិសនី​ក្នុង​អាគុយ​រត់​ទៅ​ម៉ាស៊ីន​មិន​ត្រូវ​តាម​ស្តង់​ដារ​ ​អាច​ខ្លាំង​ពេក​ ​និង​ខ្សោយ​ពេក​ ​ដែល​ធ្វើ​ឲ្យ​អាគុយ​ឆាប់​ខូច​ ​ឬ​អាច​ធ្វើ​ឲ្យ​កង់ដង់​រថយន្ត​ឆ្លង​ភ្លើង​ផង​ដែរ។

គួរ​កុំ​ប្រើ​អគ្គិសនី​ ​(ភ្លើង​ពី​អាគុយ)​ ​ពេល​មិន​ទាន់​បញ្ឆេះ​ម៉ាស៊ីន

ការ​ស្ដាប់​ម៉ាញ៉េ​ ​ឬ​បើក​ភ្លើង​ពេល​មិន​ទាន់​បញ្ឆេះ​ម៉ាស៊ីន​ ​គឺ​ជា​កា​ដាក់​សម្ពាធ​អូស​ថាមពល​យ៉ាង​ខ្លាំង​ចេញ​ពី​អាគុយ​ ​ដែល​ធ្វើ​ឲ្យ​អាយុកាល​របស់​ពួក​វា​មាន​ខ្លី​ ​ខណៈ​តួនាទី​សំខាន់​របស់​អាគុយ​គឺ​ជំនួយ​បុក​ភ្លើង​ដើម្បី​បញ្ឆេះ​ម៉ាស៊ីន​រថយន្ត។

​ត្រូវ​ត្រួត​ពិនិត្យ​លើ​គ្រឿង​ភ្លើង​រថយន្ត

អំពូល, ម៉ាស៊ីន​ត្រជាក់, ម៉ាញ៉េ, ម៉ូទ័រ​កញ្ចក់, ស៊ីផ្លេ, ប្រព័ន្ធ​សោ, ពោង​សុវត្ថិភាព​ ​និង​ឧបករណ៍​ជា​ច្រើន​ផ្សេង​ទៀត​ប្រើ​ផ្ទាល់​ថាមពល​អគ្គិសនី​ពី​អាគុយ​ ​ហើយ​ប្រសិន​ពួក​វា​ដំណើរការ​ខុស​ប្រក្រតី​ ​សមត្ថភាព​ ​និង​អាយុកាល​អាគុយ​ក៏​ខ្សោយ​ទៅ​តាម​នោះ​ដែរ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ប្រភព៖ telegraph   ប្រែ​សម្រួល៖ រដ្ឋ