ពិសេសណាស់! ពែកមី ​បង្ហាញ​ត្បាល់​កិន​ស្រូវ​ជំនាន់​ដើមឲ្យក្មេងជំនាន់ក្រោយបានស្គាល់​ (វីដេអូ)​

  • 2017-07-17 09:39:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ជំនាន់​ក្រោយ​ភាគ​ច្រើន​មិន​​បាន​ដឹង​ថា តើ​កាល​ពី​ជំនាន់​មុន​ ចាស់ៗ​មាន​វិធី​សាស្ត្រ​​យ៉ាង​​​ណា​ដើម្បី​ច្នៃ​ស្រូវ​ឱ្យ​ទៅ​ជា​អង្ករ​នោះ​ទេ​។ ទំនេរ​ពី​ការងារ​សិល្បៈ​ថ្ងៃនេះ​ផលិត​ករ​​កម្ម​វិធី​ រំលឹក​មរតចម្រៀង ​ ពែក​មី​ បាន មក​ផ្ទះ​ឪពុក​ម្តាយ​នៅ​ស្រុក​កំណើត ឯ​ខេត្ត​ស្វាយរៀង ​​បង្ហាញ​​វីដេអូ​ពី​​ត្បាល់​កិន​ស្រូវ​ជំនាន់​ដើម​។

​​បើ​តាម​វីដេអូ​ដែល​នាយ ពែក​មី​ បាន​បង្ហោះ​នោះ បាន​បញ្ជាក់​ថា ​លោក​បាន​ពឹង​ឱ្យ​លោក​តា​ម្នាក់​ធ្វើ​​ត្បាល់​កិន​ស្រូវ​បុរាណ​នេះ​ឱ្យ​លោក។​​ ​គោល​បំណង​ក្នុង​ការ​​ធ្វើ​ត្បាល់​នេះ គឺ​លោក​ចង់​បង្ហាញ​ឱ្យ​កូន​ខ្មែរ​​ជំនាន់​ក្រោយ​បាន​ឃើញ​ និង​ស្គាល់​ពី​ត្បាល់​បុរាណ​​មាន​រូប​រាង​យ៉ាង​ណា ព្រោះ​​ពួក​គេ​ភាគ​ច្រើន​​បាន​ឃើញ​តែ​ម៉ាស៊ីន​កិន​ស្រូវ​ទំនើប​ៗ​​​នៅ​សម័យ​នេះ​តែប៉ុណ្ណោះ។

ចង់​ឃើញ​ត្បាល់​កិនស្រូវកាលពីសម័យដើមមានរូបរាងបែបណា ​ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

អត្ថបទៈ ប៉ូ សាគុន