នារីវ័យក្មេង​ឈប់ម៉ូតូថត Selfie តាមផ្លូវ បែរ​ជួបរឿង​អកុសល

  • 2017-07-17 09:32:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​ជនជាតិ​ថៃ​អាយុ​ ១៦​ឆ្នាំ​ម្នាក់ ត្រូវ​បាន​រថយន្ត​ទំនើប​​មួយ​គ្រឿង​​បុក​ស្លាប់​នៅ​តាម​បណ្ដោយ​ផ្លូវ​ល្បឿន​លឿន Bangpu-Bangprain ​នៅ​ជាយ​​ក្រុង​បាងកក​កាល​ពី​ព្រលឹម​​ ​ថ្ងៃ​អាទិត្យ​ម្សិលមិញ។​

​បើ​យោង​ទៅ​តាម​​ការ​បញ្ជាក់​ពី​មិត្តភ័ក្ដិ​របស់​នារី​រងគ្រោះ​​​ថា ពួក​គេ​បាន​ឈប់​តាម​ផ្លូវ​ដើម្បី​ថត​រូប​លេង (Selfie) ​តែ​មិន​នឹក​ស្មាន​ថា ​រថយន្ត​ទំនើប BMW ​កំពុង​បើក​លឿន​​មក​បុក​នាង​ទាំង​កម្រោល​ទៅ​វិញ​នៅ​ម៉ោង​ប្រមាណ ៣​ព្រឹក។

ជន​រងគ្រោះ​មាន​ឈ្មោះ កន្និការ ​ត្រូវ​មិត្តភ័ក្ដិ​ខាង​លើ​បន្ត​ថា ពេល​ពួក​គេ​បើក​ម៉ូតូ​​​ត្រលប់​ទៅ​ផ្ទះ​វិញ ជន​រងគ្រោះ​បាន​បបួល​មិត្តភ័ក្ដិ​ឲ្យ​ឈប់​តាម​ផ្លូវ​បន្តិច​សិន ដើម្បី​ថត Selfie ហើយ​​ក៏​ត្រូវ​​រថយន្ត​ BMW ​បើក​ឆ្ពោះ​មក​រក​នាង​តែម្ដង។

ចំណែក​ជន​បង្ក​ហេតុ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា Badin អាយុ ២៨​ឆ្នាំ ជា​ម្ចាស់​​រថយន្ត BMW ​បាន​​ប្រាប់​ថា​ រូប​លោក​មិន​បាន​ឃើញ​នារី​រងគ្រោះ​ទេ​ពេល​កើត​ហេតុ ខណៈ​គាត់​ក៏​បើក​ត្រលប់​ទៅ​ផ្ទះ​​វិញ​នៅ​ខេត្ត​អាយុថៈយ៉ា ដែរ។

ភ្លាម​ៗ​​បន្ទាប់​ពី​បាត់​បង់​ជីវិត សព​នារី​រងគ្រោះ​ត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​​សាកលវិទ្យាល័យ​ធម្មាសាត ដើម្បី​ធ្វើ​កោសល្យវិច័យ​។ ឯ​ជន​សង្ស័យ​ត្រូវ​បាន​​នាំ​​ខ្លួន​ទៅ​សាកសួរ៕

ប្រភព៖ Coconut   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី