Galaxy S8 | S8+  ពណ៌​ទឹកសមុទ្រ​មាន​លក់​នៅ​ខ្មែរ​ហើយ

  • 2017-07-17 10:33:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ការ​ដាក់​សម្ពោធ​ជា​ផ្លូវការនូ​វ​ទូរ​ស័​ព្ទដៃ Samsung Galaxy S8 | S8+  រយៈពេល​១០​សប្ដាហ៍​កន្លង​មក ក្រុមហ៊ុន​សាម​សុង​អេឡិចត្រូ​និច​បាន​ដាក់​ចេញ​ទូរ​ស័​ព្ទ​ដៃ Galaxy S8 | S8+ពណ៌​ថ្មី​មួយ​បន្ថែម​ទៀត​គឺ​ពណ៌​ទឹកសមុទ្រ ជា​ពណ៌​ទី​បួន ដែល​ស្រស់​ស្អាត​ប្លែក​ភ្នែក ទាក់ចិត្ត​អ្នកគាំទ្រ​ឲ្យ​អន្ទះសា​ចង់បាន​គ្រប់ៗ​គ្នា​។​

S8 & S8+ ត្រូវ​បាន​ទទួល​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ពេល​សម្ពោធ​ជា​ផ្លូវការ​កាលពី ខែ​មេសា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ​។ ជាមួយ​នឹង​អេក្រង់​បញ្ឆិត​ដែល​ស្ទើរតែ​គ្មាន​គែម​នៅ​ផ្នែក​ខាងមុខ។ S8 & S8+ ផលិត​ឡើង​ជាមួយ​នឹង​ជ​ម្រើ​សព​ណ៌​ខ្មៅ ពណ៌​មាស និង​ពណ៌​ប្រផេះ​បែកស្វាយ ដែល​បាន​បង្កើត​ភាព​ជឿ​ទុកចិត្ត​ដល់​អ្នកប្រើប្រាស់​ចំនួន ៩,៨ លាន​នាក់ ជុំវិញពិ​ភព​លោក​ក្នុង​រយៈពេល​៣​ខែ​ចុងក្រោយ​នេះ​។

យោង​តាម​ព័ត៌មាន​ដែល​ទទួល​បា​ន​នៅ​ចុង​សប្ដាហ៍​នេះ Galaxy S8 or S8+ ពណ៌​ទឹកសមុទ្រ គឺ​ចេញ​លក់​នៅលើ​ទីផ្សារ​កម្ពុជា​នេះហើយ ហើយ​គ្រប់​ពណ៌​ទាំងអស់​គឺ​អាច​រកបាន​នៅ​គ្រប់​ហាង​ទំនើ​បសាម​សុងទូទាំង​ប្រទេស​។

ចឹង​តើ​អ្នក​នៅចាំ​អី​ទៀត​? សូម​អញ្ជើញ​មកកាន់​ហាង​ទំនើ​បសាម​សុង​ថ្ងៃ​នេះ ដើម្បី​រកមើល​ទូរ​ស័​ព្ទដៃ ពណ៌​ទឹកសមុទ្រ​នេះ​។ ឃើញ​មួយដង​មិន​ស្មើនឹង​ឮមួយ​ពាន់​ដង​។ ដូច្នេះសូម​កុំឲ្យ​របស់​ល្អ​បែប​នេះ រំលង​ផុត​ឲ្យ​សោះ៕

ដោយ៖ ថា ម៉ាលីដា

អត្ថបទថ្មី