Barcelona បរាជ័យ​​ទិញ​ Dybala ទោះ​ឲ្យ​ Juventus ជិត​១០០​លាន​

  • 2017-07-18 01:54:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ឯក​លីគ​កំពូល​អ៊ីតាលី Juventus បាន​បដិសេធ​សំណើ​៩៥​លាន​ផោន​របស់​ Barcelona ក្នុង​ការ​សុំ​ទិញ​ តារា​ឆ្នើម Paulo Dybala។

Dybala

ការ​ចាប់​អារម្មណ៍​លើ​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​ពី​សំណាក់​ Barcelona ត្រូវ​បាន​ដឹង​ជា​ចំហ​យូរ​ណាស់​មក​ហើយ​ប៉ុន្តែ​ Juventus គ្មាន​បំណង​លក់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ខ្លួន​នោះ​ទេ​បន្ទាប់​ពី បាត់បង់​កម្លាំង​សំខាន់​ៗ​​ដូចជា​ Paul Pogba កាល​ពី​រដូវ​កាល​មុន​ និង​ Leonardo Bonucci កាល​ពី​សប្ដាហ៍​កន្លង​ទៅ​។

Barcelona ចង់​បាន​ Dybala វ័យ​២៤​ឆ្នាំ​ទៅ​ជួយ​តំបន់​​ប្រយុទ្ធ​ ដោយសារ​បច្ចុប្បន្ន​ខ្សែ​ប្រយុទ្ធ​ទាំងអស់​របស់​ក្លឹប​ភាគ​ច្រើន​សុទ្ធ​តែ​មាន​វ័យ​លើ​៣០​ឆ្នាំ​ដូច​ជា​ Messi, Suarez និង​ Arda Turan ពោល​គឺ មាន​តែ Neymar ប៉ុន្តែ​ដែល​នៅ​ក្មេង​ជាង​គេ​ (២៥​ឆ្នាំ)៕

ចុចអានៈ

ប្រភព៖ 101 Great Goals   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី