រាង​មួយ​ជំហរ Nokia 8 មាន​កាមេរ៉ា​ភ្លោះ​ ចេញ​ហើយ!

  • 2017-07-18 03:22:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​មាន​ការ​បញ្ចេញ​ព័ត៌មាន​ថា​ Nokia 8 ស្មាតហ្វូន​​ម៉ាស៊ីន​ខ្លាំង​របស់​ Nokia គ្រោង​នឹង​បង្ហាញ​ខ្លួន​នា​ចុង​ខែ​កក្កដា​នេះ ដោយ​ពេល​នោះ​​មិន​ទាន់​​ដឹង​ថា​​រូបរាង​​យ៉ាង​ម៉េច​នោះ​ទេ។ ប៉ុន្តែ​ថ្ងៃ​នេះ​មាន​ការ​បញ្ចេញ​រូបភាព​ពីរ​សន្លឹក​បង្ហាញ​ឲ្យ​ឃើញ​ពី​រាង Nokia 8។

រូបភាព​បង្ហាញ​ស្មាតហ្វូន Nokia 8 មាន​ការ​រចនា​ដែល​ហាក់​មិន​ខុស​គ្នា​ពី Nokia 3, Nokia 5 និង Nokia 6 ប៉ុន្មាន​នោះ​ទេ។ គែម​ខាង​ឆ្វេង​ និង ស្ដាំ​មើល​ទៅ​ហាក់​ស្ដើង​បំផុត ប៉ុន្តែ​គែម​អេក្រង់​លើ​ក្រោម​វិញ​មាន​ទំហំ​ធំ។ ពី​ខាង​មុខ​ឃើញ​មាន​ទ្រនាប់​ស្កេន​ក្រយៅ​ដៃ​ដែល​ស្ថិត​នៅ​លើ​ប៊ូតុង Home អម​ជា​មួយ​ប៊ូតុង​បញ្ជា​ចំនួន​ពីរ។

មើល​ពី​ក្រោយ​វិញ​ឃើញ​មាន​កាមេរ៉ា​ភ្លោះ​ម៉ាក​ Zeiss ដែល​មាន​ទំហំ ១៣ MP។ ចំពោះ​លក្ខណៈ​សម្បត្តិ​របស់​ Nokia 8 រំពឹង​ថា​នឹង​​ខ្លាំង​ដាច់​ស្មាតហ្វូន​ Nokia បច្ចុប្បន្ន​ ដោយ​មាន​ប្រើ​បន្ទះ​ឈីប Snapdragon 835, RAM ទំហំ​ដល់ ៦ GB, អេក្រង់​កម្រិត ១៤៤០ x ២៥៦០ ភីកសែល និង មាន​អេក្រង់​ទំហំ​ ៥,៣ អ៊ីញ រួម​ជា​មួយ​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ទំហំ ៦៤ GB។

Nokia 8 ទំនង​ជា​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 7.1 Nougat ហើយ​ប្រហែល​ជា​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី ៣១ ខែ​កក្កដា​ ដោយ​អាច​មាន​តម្លៃ​ក្រោម​ ៦០០ ដុល្លារ​ សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក៕​

ចុចអាន៖

​​​​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី