ថ្ងៃទី១០ ខែកក្កដា កម្ពុជានឹងប្រារព្ធទិវាចងចាំតំបន់ប្រាសាទសំបូរព្រៃគុករៀងរាល់ឆ្នាំ
- 2017-07-18 06:34:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃទី១០ ខែកក្កដា កម្ពុជានឹងប្រារព្ធទិវាចងចាំតំបន់ប្រាសាទសំបូរព្រៃគុករៀងរាល់ឆ្នាំ
ចន្លោះមិនឃើញ
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសកំណត់យកថ្ងៃទី១០ ថ្ងៃកក្កដា រៀងរាល់ឆ្នាំ ជាទិវាចងចាំនៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវប្រកាសដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៨ ខែកក្កដា ហើយសារសម្ដេចបានចេញនៅថ្ងៃទី៩ ដោយប្រកាសកំណត់យកម៉ោង១០ ថ្ងៃទី១០ ខែកក្កដា ដើម្បីធ្វើពិធីគោះជួង គោះស្គរ អបអរព្រមគ្នាទូទាំងប្រទេស។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា នេះជាមោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល មិនមែនបុគ្គលណាម្នាក់ឡើយ ជាពិសេសវាបានបង្ហាញពីវប្បធម៌ដូនតាខ្មែរបានបន្សល់ទុក។ សម្ដេចបានបន្ថែមទៀតថា មុននឹងដាក់បញ្ចូលទៅបញ្ជីបេតិកភណ្ឌពិភពលោក មានគណៈកម្មការជាច្រើនប្រទេសបានវាយតម្លៃយ៉ាងល្អិតល្អន់ ដោយគ្មានការក្លែងបន្លំ ឬដាក់បញ្ចូលដោយចៃដន្យឡើយ៕