បើ​ចង់​ទិញ Zoomer-X ឆ្នាំ ២០១៧ គួរ​ចាំ​សិន​ព្រោះ...

  • 2017-07-18 23:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​ Zoomer-X ឆ្នាំ ២០១៧ ជា​ប្រភេទ​ម៉ូតូ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ក្នុង​ចំណោម​ម៉ូតូ​អូតូ​របស់​ Honda ទោះ​បី​ជា​មាន​តម្លៃ​រាង​ខ្ពស់​បន្តិច​មែន។ ចំពោះ​ប្រិយមិត្ត​ដែល​មាន​បំណង​ចង់​ទិញ​ម៉ូតូ​ពេល​នេះ sabay សូម​ណែនាំ​ឲ្យ​រង់ចាំ​សិន ព្រោះ​​មាន​ចំណុច​គួរ​ពិចារណា​ខ្លះ។

បើ​តាម​ទំនៀមទម្លាប់​ Honda នឹង​បញ្ចេញ​ម៉ូតូ Zoomer-X ស៊េរី​ថ្មី​នៅ​​ដើម​ខែ​សីហា ពោល​​សល់​តែ​ប្រមាណ​តែ​ ២ ទៅ ៣ សប្ដាហ៍​ទៀត​ប៉ុណ្ណោះ។ ជា​ធម្មតា​ម៉ូតូ​ដែល​ចេញ​ថ្មី​ច្បាស់​ជា​មាន​ចំណុច​ថ្មីៗ​ដែល​អាច​ទាក់​ទាញ​ជាង​ម៉ូតូ​ស៊េរី​មុន ដូច​ជា​ការ​រចនា​តែម, តួ​ខ្លួន ឬ ​មាន​ការ​អាប់ដេត​ឲ្យ​ម៉ាស៊ីន​កាន់​តែ​សន្សំសំចៃ​ប្រេង​ជា​ដើម។ ដូច​នេះ​ពេល​ Zoomer-X ស៊េរី​ថ្មី​បង្ហាញ​ខ្លួន​សឹម​សម្រេច​ចិត្ត​ថា​គួរ​ទិញ​ស៊េរី​ឆ្នាំ ២០១៧ ឬ ស៊េរី​ឆ្នាំ ២០១៨ ព្រោះ​ពេល​វេលា​​ស៊េរី​ថ្មី​​បង្ហាញ​ខ្លួន​គឺ​កៀក​មែនទែន។

មិន​តែ​ប៉ុណ្ណោះ​ពេល​ម៉ូតូ​ស៊េរី​ថ្មី​ចេញ​លក់​វា​ក៏​ជា​​ឱកាស​ល្អ​សម្រាប់​​អ្នក​ដែល​ចង់​ទិញ​ម៉ូតូ​ស៊េរី​​មុន ​ព្រោះ​ថា​ពេល​ម៉ូតូ​ថ្មី​បង្ហាញ​ខ្លួន តម្លៃ​ម៉ូតូ​ស៊េរី​មុន​មួយ​ឆ្នាំ​ច្បាស់​ជា​ធ្លាក់​បន្តិច​បន្តួច​ជា​មិន​ខាន។ ហេតុ​នេះ​ប្រសិន​បើ​អាច​ចាំ​បាន​គួរ​ចាំ​សិន ព្រោះ​បើ​សម្រេច​ចិត្ត​ទិញ​នៅ​ពេល​នេះ​អាច​ស្ដាយ​ក្រោយ​​ក៏​ថា​បាន៕

ចុចអាន៖

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម