U23 ​ហ្វីលីពីន ​ភាគ​ច្រើន​យក​ពី​តាម​សាកល​វិទ្យាល័យ​នោះ ​ចាប់​ផ្ដើម​ហ្វឹកហាត់​នៅ​អូឡាំពិក

  • 2017-07-18 09:44:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ក្រោម​អាយុ​២៣​របស់​ហ្វីលីពីន​បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ហើយ ​ដើម្បី​ត្រៀម​ត​ទល់​ជាមួយ​ក្រុម​ជប៉ុន​នៅ​ថ្ងៃ​ស្អែក​នេះ​វេលា​ម៉ោង​៣:៣០​នាទី​រសៀល។

លោក Marlon Maro

លោក Marlon Maro ​គ្រូ​បង្វឹក​របស់​ក្រុម​ហ្វីលីពីន​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​លោក​បាន​នាំ​កីឡាករ​មក​ប្រកួត​ក្នុង​ពាន​រង្វាន់ 2018 AFC U-23 Championship ​វគ្គ​ជម្រុះ​នៅ​កម្ពុជា​នេះ ​គឺ​ភាគ​ច្រើន​ជា​កីឡាករ​ជ្រើស​ចេញ​ពី​សាកល​វិទ្យាល័យ។ ខណៈ​ដែល​សមត្ថភាព​របស់​គេ​ល្អ​គ្រប់គ្រាន់​ក្នុង​ការ​លេង​តំណាង​ជាតិ​ក្នុង​ពាន​រង្វាន់​នេះ ហើយ​ក៏​ជា​ថ្នាល​មួយ​សម្រាប់​អនាគត​បាល់ទាត់​របស់​ហ្វីលីពីន​ផង​ដែរ។

ខាង​ក្រោម​នេះ​ជា​សកម្មភាព​ហ្វឹកហាត់​របស់​ពួកគេ៖

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី