ម៉ាស៊ីន​ចាក់​សាំង​ខ្លួន​ឯង​នៅ​ខ្មែរ មាន​លុយ ១ ០០០ រៀល​​ក៏​អាច​ចាក់​បាន​ដែរ​

  • 2017-07-18 14:03:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

- អាច​ចាក់​សាំង​តម្លៃ​ចាប់​ពី ១ ពាន់​រៀល​ឡើង​ទៅ។

- ម៉ាស៊ីន​ចាក់​សាំង​ស្វ័យ​ប្រវត្តិ មាន​ទី​តាំង​នៅ​ក្នុង​ភូមិ​តារាងបាល់ សង្កាត់​គយ​ត្របែក ក្រុង និង​ខេត្ត​ស្វាយរៀង។

ម៉ាស៊ីន​ចាក់​សាំង​ខ្លួន​ឯង​

ប្រមាណ​ជា​ ១០ ម៉ោង​មុន​នេះ មាន​គណនី Facebook មួយ​ឈ្មោះ​ sieng​ rambo បាន​បង្ហោះ​វីដេអូ​ខ្លី​ចំនួន​ពីរ​វត្តមាន​របស់​ម៉ាស៊ីន​ចាក់​ប្រេង​ឥន្ធនៈ ដែល​អ្នក​ទាំង​អស់​គ្នា អាច​យក​លុយ​ត្រឹម​តែ ១ ០០០ រៀល​ទៅ​ចាក់​ក៏​បាន។

សកម្មភាព ម៉ាស៊ីន​ចាក់​សាំង​ខ្លួន​ឯង​

តាម​កា​រណែនាំ​ខាង​ក្រោម​​បង្ហាញ បាន​​ឲ្យ​ដឹង​ថា ម៉ាស៊ីន​នេះ​ដំណើរការដោយស៊កលុយចូល និង​កំណត់​ចំនួន​សាំង​ដោយ​អ្នកដំណើរខ្លួនឯង មិន​បាច់​មាន​មនុស្ស​ចាំ​ចាក់​ហើយ​គិតលុយ​ដូច​ការ៉ាស់​សាំង​ទូទៅ។​​

ម៉ាស៊ីន​នេះ​អាច​ចាក់​បាន​ទាំង សាំង (ធម្មតា ឬ ស៊ុបព័រ) និង ម៉ាស៊ូត ដែល​អ្នក​ទាំង​អស់​មានលុយត្រឹមតែ ១០០០ រៀល​ក៏ម៉ាស៊ីន​នេះ​ដំណើរ​ការ​ដែរ ហើយ ទូចាក់​សាំង​នេះ​ទទួល​ទាំង​លុយ ខ្មែរ និង លុយ​ដុល្លារ៕

តោះ! ទៅ​មើល​ការ​ណែនាំ​ខាង​ក្រោម​នេះ

#កុំភ្លេចចុច Like Page Sabay News Technology... ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា។

ប្រភព៖ Facebook

រូបភាព៖ Anachak