ប៉េតង់ ​រំពឹង​បាន​មេដាយ​នៅ​ស៊ីហ្គេម​ឆ្នាំ​នេះ​​​ផ្អែក​លើ​កត្តា​បី​យ៉ាង​

  • 2017-07-19 03:15:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​ប៉េតង់​ផ្នែក​បុរស​ គ្រោង​បញ្ជូន​​អត្តពលិក​របស់​ខ្លួន​ចំនួន ៨​រូប​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៧ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ប្រទេស​​ម៉ាឡេស៊ី​​ចន្លោះ​ពី​ថ្ងៃ​ទី​១៩ ដល់​៣០ ខែ​សីហា ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

  • ទី​១ កីឡាករ​ទាំង​អស់​ឈាន​ដល់​កម្រិត​កំពូល
  • ទី​២ ​​មាន​ការ​សាមគ្គី​គ្នា​ជា​ក្រុម
  • ទី​៣ កីឡាករ​គ្រប់​រូប​គោរព​វិន័យ
លោក អឹម ផាត

​បើ​តាម​លោក អឹម ផាត គ្រូ​បង្ហាត់​​ប៉េតង់​​ជម្រើស​ជាតិ​កម្ពុជា​ផ្នែក​បុរស​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ផ្នែក​កីឡា​របស់​លោក​​រំពឹង​បាន​មេដាយ​មាស​ ១​ឬ​២ ពី​​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​នេះ។ និយាយ​​ពី​​កម្រិត​កីឡាករ​របស់​លោក​ ដែល​ហ៊ាន​រំពឹង​បាន​មេដាយ​ខ្ពស់​​​បែប​នេះ​​គឺ​​ផ្អែក​លើ​លក្ខខណ្ឌ​​សំខាន់ ៣​យ៉ាង​ខាង​លើ។

​ចង់​ដឹង​គ្រូ​បង្វឹក​រូប​នេះ​និយាយ​អ្វី​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម៖ ​

ស្រាបៀរ​អង្គរ​​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​