គូស្នេហ៍ Song Joong Ki និង Song Hye Kyo នឹងបង្ហាញខ្លួនជាមួយគ្នាលើកដំបូង
- 2017-07-19 03:11:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូស្នេហ៍ Song Joong Ki និង Song Hye Kyo នឹងបង្ហាញខ្លួនជាមួយគ្នាលើកដំបូង
ចន្លោះមិនឃើញ
Song Hye Kyo នឹងបង្ហាញខ្លួនដើម្បីគាំទ្រអនាគតស្វាមីខ្លួន ដោយចូលរួមកម្មវិធីលក្ខណៈ VIP សម្រាប់ការបញ្ចាំងរឿងថ្មី ដែលមានចំណងជើងថា "The Battleship Island”។
បើតាមប្រភពមួយពីអ្នកដែលជាប់ព័ន្ធនឹងរឿង "The Battleship Island” បានឲ្យដឹងថា ឈ្មោះរបស់ Song Hye Kyo គឺមានដាក់បញ្ចូលនៅក្នុងបញ្ជីភ្ញៀវ VIP សម្រាប់ការដាក់បញ្ចាំងរឿងនេះ។
នេះគឺជាលើកទី១ហើយដែលគូស្នេហ៍មួយគូនេះ បង្ហាញខ្លួននៅកម្មវិធីជាមួយគ្នា បន្ទាប់ពីប្រកាសថានឹងចូលរោងការនៅខែតុលា ឆ្នាំនេះ។
អ្នកថតរូបជាច្រើនសង្ឃឹមថានឹងបានថតរូបគូស្នេហ៍ថ្មីមួយគូនេះ ប៉ុន្តែមិនទាន់មានការប្រកាសណាមួយថាពួកគេនឹងអនុញ្ញាតឲ្យថតរូបក្នុងកម្មវិធីនេះ ឬអត់នោះទេ?
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានអ្នកថតរូបជាច្រើនសង្ឃឹមថានឹងមានឱកាសបានថតរូបអ្នកទាំងពីរជាមួយគ្នា។
ការបញ្ចាំងមុនលក្ខណៈVIP សម្រាប់រឿង "The Battleship Island” នេះនឹងធ្វើទៅនៅថ្ងៃទី ២០ ខែ កក្កដា ចំណែកឯការដាក់បញ្ចាំងផ្លូវការសម្រាប់រឿងនេះ គឺនៅថ្ងៃទី ២៦ ខែកក្កដា៕
ចុចអានអត្ថបទ៖
តារាប្រុសកូរ៉េទាំង ១៥រូប មានសាច់ដុំដើមដៃសិចស៊ីបំផុត
ក្ដៅៗ! MV បទថ្មី Ko Ko Bop របស់ EXO ចេញជាផ្លូវការហើយ (វីដេអូ)
មកស្ដាប់បទចម្រៀង Cover ទាំង២០បទរបស់តារាចម្រៀង K-Pop ពីរោះឡើងកប់